Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

វីតាមីន D អាចជួយការពារប្រឆាំងនឹងកូវីដ១៩?

មានប្រធានបទជាច្រើន បានលើកឡើង កាលពីពេលថ្មីនេះថា ការខ្វះវីតាមីន D អាចមានអត្រាខ្ពស់ នៃមរណភាព​ ដោយសារកូវីដ១៩ ហើយបើនិយាយត្រឡប់មកវិញ ចង់និយាយថា យើងគួរតែពិចារណា​ ពីការផ្ដល់វីតាមីន D ដើម្បីការពារខ្លួនរបស់យើង។ នេះបើតាមការចេញផ្សាយរបស់ The Jakatar Post នាថ្ងៃទី២៣ ខែឧសភា។

ការលើកឡើងខាងលើនេះ តើជាការបំផ្លើស ឬក៏វីតាមីន D អាចជួយប្រយុទ្ធប្រឆាំងនឹងកូវីដ១៩បាន? ប៉ុន្ដែទ្រឹស្ដី​ខ្លះ បានបង្ហាញថា ស្ទើរតែគ្រប់កោសិកាបន្ស៊ាំទាំងអស់ សុទ្ធតែជាអ្នកទទួលវីតាមីន D ដោយបាន​បង្ហាញ​ពីអន្ដរកម្មវីតាមីន D​ ជាមួយនឹងប្រព័ន្ធបន្ស៊ាំ នៃរាងកាយ។ អ័រម៉ូន​វីតាមីន D សកម្ម និង Calcitriol ជួយគ្រប់គ្រង់ប្រព័ន្ធបន្ស៊ាំ ខាងក្នុង និងខាងក្រៅ ហើយវាជួយការពារប្រឆាំង​នឹងភ្នាក់ងារ​ចម្លងជំងឺ​ផ្សេងៗថែម​ទៀតផង។

ការខ្វះវីតាមីន D ក៏ផ្សារភ្ជាប់នឹងភាពចុះខ្សោយ នៃភាពបន្ស៊ាំ ឬនាំឲ្យមានការផ្លាស់ប្ដូរ នៅក្នុងការគ្រប់គ្រង នៃដំណើរការប្រព័ន្ធបន្ស៊ាំរបស់រាងកាយមនុស្សផងដែរ។ រីឯផលប្រយោជន៍ នៃការផ្គត់ផ្គង់ឲ្យ បានទៀតទាត់ នូវវីតាមីន D ក៏មានភាពអស្ចារ្យ​ រហូតដល់៧០ភាគរយ នៃការស្កាត់នូវការចម្លងមេរោគ។ នៅពេលបច្ចុប្បន្ននេះ បើទោះជាយើងមិនដឹងថា តើវីតាមីន D អាចជួយកាត់បន្ថយហានិភ័យពីកូវីដ១៩ក៏ដោយ តែយើងអាច ដឹងថា កង្វះវីតាមីន D មិនអាចជួយទប់ទល់ពីការចម្លងមេរោគបានឡើយ៕ ប្រែសម្រួល ដោយ Nuon 

from: https://tnaot.com/km/m/detail/article/9247750