Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

បុរសម្នាក់ជិះម៉ូតូដួលប្រឹងងើប ស្រាប់តែមានរថយន្តមកបុកស្លាប់ភ្លាមៗ

កណ្តាល៖ បុរសកម្មករម្នាក់ជិះម៉ូតូលឿនពេកបណ្តាលឲ្យដួលផ្ទប់ទៅនឹងថ្នល់រងរបួសធ្ងន់ ហើយព្យាយាមប្រឹងងើបស្រាប់តែមានរថយន្តមួយគ្រឿងមកបុកពេញមួយទំហឹងបណ្ដាលឲ្យស្លាប់នៅនឹងកន្លែងតែម្ដង។ ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង ១៩៖៥៣នាទីយប់ថ្ងៃទី២២ ខែឧសភា ឆ្នាំ ២០២០ នៅលើផ្លូវជាតិលេខ១ ក្នុងគីឡូម៉ែត្រលេខ៤២-៤៣ ចំណុចភូមិស្ទឹង ឃុំសំរោងធំ ស្រុកកៀនស្វាយ ខេត្តកណ្តាល។    

ប្រភពព័ត៌មានពីប្រជាពលរដ្ឋនៅកន្លែងកើតហេតុបានដឹងថា មុនពេលកើតហេតុគេឃើញបុរសម្នាក់បើកម៉ូតូមួយគ្រឿងម៉ាកសង់ឌ្រីមពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ1GA-9179 បើកបរដោយឈ្មោះ ហាន ម៉ាប់ ភេទប្រុស អាយុ៣០ឆ្នាំ ជនជាតិខ្មែរ មានមុខរបរកម្មកររោងចក្រជីផ្កាយប្រាំ មានទីលំនៅភូមិស្ទឹង ឃុំសំរោងធំ ស្រុកកៀនស្វាយ ខេត្តកណ្តាលបើកបរក្នុងល្បឿនលឿន លុះមកដល់ចំណុចកើតហេតុខាងលើជនរងគ្រោះ ក៏ដួលម៉ូតូខ្លួនឯងផ្ទប់ទៅនឹងថ្នល់រងរបួសធ្ងន់ភ្លាមនោះជនរងគ្រោះបានព្យាយាមប្រឹងងើបតែជាអកុសល ស្រាប់តែមានរថយន្តមួយគ្រឿងទៀតម៉ាក LEXUS 470 ព៌ណស ពាក់ផ្លាកលេខភ្នំពេញ 2K-7768 បើកបរដោយជនមិនស្គាល់អត្តសញ្ញាណ ដែលបើកទិសដៅពីអ្នកលឿងទៅភ្នំពេញបានបុកម៉ូតូពេញមួយទំហឹងបណ្តាយឲ្យស្លាប់នៅនឹងកន្លែងកើតហេតុតែម្ដង។

ប្រភពពីសមត្ថកិច្ចបានដឹងថា ពេលទទួលបានព័ត៌មានភ្លាមកម្លាំងប៉ុស្តិ៍សហការណ៍ជាមួយកម្លាំងជំនាញបានដេញតាមឃាត់រថយន្តបង្កបាននៅចំណុចភូមិគគីរ ឃុំគគីរ ស្រុកកៀនស្វាយ ចំណែកអ្នកបើបានរត់គេចខ្លួនមុនសមត្ថកិច្ចទៅដល់។ ក្រោយកើតហេតុសមត្ថកិច្ចជំនាញក៏បានធ្វើការវាស់វែងយកម៉ូតូ និងរថយន្តទៅរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកកៀនស្វាយ រង់ចាំម្ចាស់មកចូលខ្លួនដោះស្រាយគ្នានៅពេលក្រោយ។ ខណៈសាកសពត្រូវបានសមត្ថកិច្ចធ្វើកំណត់ហេតុប្រគល់ឲ្យសាច់ញាតិយកទៅធ្វើបុណ្យតាមប្រពៃណី៕ ដោយ៖ ផេងភាព

from: https://tnaot.com/km/m/detail/article/9247696