Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

ដោយសារវីរុស covid-19 Man Utd ត្រូវខាតបង់ទឹកប្រាក់រហូតដល់ទៅ…

ថ្នាក់ដឹកនាំរបស់ក្លឹបបិសាចក្រហម Manchester United បាននិយាយថា ដោយសារ coronavirus បានធើ្វឲ្យក្លឹបខាតបង់ទឹកប្រាក់រហូតដល់ទៅ ២៨លានផោន ខណ:ចំនួនទឹកប្រាក់នេះអាចនឹងមានការកើនឡើងបន្ថែមទៀត។

United បានបង្ហាញនូវលទ្ធផលត្រីមាសទីបីរបស់ពួកគេដល់ថ្ងៃទី ៣១ ខែមីនា កាលពីថ្ងៃព្រហស្បតិ៍កន្លងទៅ។

ប្រធានផ្នែកហិរញ្ញវត្ថុលោក Cliff Baty បាននិយាយថា ពួកគេគ្រោងនឹងប្រគល់ប្រាក់ចំនួន ២០ លានផោននៃប្រាក់ចំណូលទូរទស្សន៍ដល់អ្នកផ្សាយ បើទោះបីជារដូវកាលនៃក្របខ័ណ្ឌ Premier League ត្រូវបានបញ្ចប់ក៏ដោយ។

ក្រុមបិសាចក្រហមបានបាត់បង់ប្រាក់បន្ថែម ៨លានផោនក្នុងរយៈពេល៣ សប្តាហ៍ចុងក្រោយនៃខែមីនា នៅពេលដែលពួកគេត្រូវបានពន្យារពេលប្រកួតចំនួន ៣លើក។

ការប្រកួតសរុបចំនួន ១១របស់ United ត្រូវបានពន្យារពេលដោយសារតែជំងឺ covid-19 ហើយជាលទ្ធផលគិតត្រឹមនេះ ក្លឹបជើងឯកលីគអង់គ្លេស២០សម័យនេះ បានខាតបង់ទឹកប្រាក់ ២០លានផោន៕

ប្រភព៖ BBC

from: https://tnaot.com/km/m/detail/article/9247515