Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

ទីបំផុត ក្រសួងប្រៃសណីយ៍ចាត់វិធានការ រឿងកាត់លុយទូរស័ព្ទមិនដឹងមូលហេតុហើយ

ភ្នំពេញ៖ ក្រោយមានការត្អូញត្អែរអំពីបញ្ហាកាត់លុយតាមទូរសព្ទដោយពុំដឹងមូលហេតុ ពេលនេះក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ រកវិធីដោះស្រាយជូនពលរដ្ឋបានហើយ។ នេះបើយោងតាមសេចក្ដីជូនដំណឹងរបស់ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ នាថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២០នេះ។

ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បានឱ្យដឹងថា នាពេលកន្លងមក ដោយសារមានការត្អូញត្អែរអំពីបញ្ហាកាត់លុយតាមទូរស័ព្ទដោយពុំដឹងមូលហេតុ ឬការភ្ជាប់សេវាកម្មផ្សេងៗដោយមិនដឹងខ្លួន ក្រសួងកំពុងជម្រុញឱ្យនិយ័តករទូរគមនាគមន៍កម្ពុជា (TRC) សហការជាមួយប្រតិបត្តិករទូរស័ព្ទចល័តទាំងអស់ ពន្លឿនការអនុវត្តលេខកូដរួមមួយដែលបានបង្កើតរួចហើយ ដើម្បីឱ្យអ្នកប្រើប្រាស់ អាចពិនិត្យ និងផ្ដាច់រាល់សេវាកម្មបន្ថែម ដែលបានភ្ជាប់ដោយចៀសវាងការកាត់លុយជាស្វ័យប្រវត្តិតទៅទៀត ដែលប៉ះពាល់ដល់ផលប្រយោជន៍របស់អតិថិជន។

ក្រសួងក៏បានណែនាំឱ្យអ្នកប្រើប្រាស់គួរយល់ដឹងអំពីទំហំកញ្ចប់សេវាដែលខ្លួនទទួល និងសុពលភាព លើការប្រើប្រាស់សេវាកម្ម និងសេវាបន្ថែមរបស់បណ្ដាក្រុមហ៊ុននីមួយៗ ឱ្យបានច្បាស់លាស់ នៅពេលមានការភ្ជាប់គម្រោងផ្សេងៗ ការផ្លាស់ប្ដូគម្រោង ការប្ដូលុយ សេវា Calltune សេវាឆ្នោត (Lottery) សេវាហោរាស្ត្រ សេវាស្ដាប់ចម្រៀង លទ្ធផលព័ត៌មានកីឡា សេវាខ្ចីប្រាក់មុនពីក្រុមហ៊ុន (Loan) និងសេវាហៅចេញដោយមិនបញ្ចេញលេខ ជាដើម។

ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ក៏បានអំពាវនាវដល់អ្នកប្រើប្រាស់ទាំងអស់មុននឹងធ្វើការតភ្ជាប់សេវាកម្មណាមួយ គប្បីមានការប្រុងប្រយ័ត្ន និងពិនិត្យឱ្យច្បាស់លាស់ជាមុនសិន៕ ដោយ៖ តារា

from: https://tnaot.com/km/m/detail/article/9247491