Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

ការវិលត្រឡប់មកវិញរបស់ Rashfordអាចបញ្ចប់អាជីព Ighalo នៅ Man Utd

អនាគតរបស់កីឡាករ Odion Ighalo នៅក្លឹបបិសាចក្រហម ហាក់មានមន្ទិលនៅឡើយ ស្របពេលដែលសាម៉ីខ្លួននិយាយថា ខ្លួនសប្បាយចិត្តបើទោះជាបន្តនៅ Man Utd  រឺវិលត្រឡប់ទៅក្លឹបដើមShangHai Shenhua វិញក៏ដោយចុះ។

ខ្សែប្រយុទ្ធវ័យ៣០ឆ្នាំត្រូវបានខ្ចីជើងពីក្លឹបនៅប្រទេសចិន មក Man Utd កាលពីខែមករា ក្រោយពេលខ្សែប្រយុទ្ធ Rashfordរងរបួសខ្នង ហើយការខ្ចីជើងនេះនឹងបញ្ចប់នៅខែ ឧសភានេះ។ 

ក្រោយអវត្តមាន Rashford កីឡាករ Ighalo បានទទួលការចាប់អារម្មណ៏យ៉ាងខ្លាំងក្រោយសុទ្ធបាន៤ គ្រាប់ និង បញ្ចូនបាល់១គ្រាប់ក្នុងការប្រកួតចំនួន៨ចុងក្រោយ។ ប៉ុន្តែទោះជាយ៉ាងណា បច្ចុប្បន្ននេះ Rashford បានប្រសើរឡើងហើយ ហើយ Man Utd លែងមានការព្រួយបារម្មណ៏អំពីការវិលត្រឡប់ទៅក្លឹបដើមវិញរបស់Ighalo ផងដែរ។ 

គួររម្លឹកផងដែរថា កុងត្រារបស់ Ighaloនឹងបញ្ចប់ត្រឹមថ្ងៃទី៣១ ខែឧសភា ពោលគឺត្រឹមចុងរដូវនេះឯង។ 

from: https://tnaot.com/km/m/detail/article/9247036