ស្របពេលដែលគ្មានការកំណត់ជាផ្លូវការណាមួយអំពីការវិលត្រឡប់មកវិញនៃ ក្របខណ្ឌ័ Serie A សហពន្ធ័នៃប្រទេសអ៊ីតាលីបានចាប់ផ្តើមអោយក្លឹបនីមួយៗហ្វឹកហាត់ឡើងវិញ។
Juventusបានទទួលលទ្ធផលសុខភាពរបស់ខ្លួនហើយ មុនពេលដែលមានការប្រកួត Serie A ឡើងវិញ។ ក្នុងនោះ គឺគ្មានកីឡាករ Juventusណាមានតេស្តវិជ្ជមានលើវីរុស Covid 19 ឡើយ បូករួមទាំង CR7ដែល CR7 គឺជាកីឡាករ Juventusចុងក្រោយគេដែលបានចាប់ផ្តើមហ្វឹកហាត់ជាលក្ខណះឯកជន បន្ទាប់ពីត្រូវបានដាក់ដាច់ដោយឡែករយះពេល ១៤ ថ្ងៃ។
ក្លឹបបានបញ្ចេញសារដូច្នេះថា៖ “កាលពីម្សិលមិញ ក្លឹបទាំងមូលបានធ្វើរោគវិនិច្ឆ័យដើម្បីរក Covid 19 ហើយលទ្ធផលគឺអវិជ្ជមានទាំងអស់។”
គួររម្លឹកបានដែរថា សកម្មភាពហ្វឹកហាត់របស់ Juventus កំពុងនឹងបន្តនៅទឹកដីហ្វឹកហាត់Continassa បានប៉ុន្មានថ្ងៃហើយ។ ការហ្វឹកហាត់គឺនៅតែប្រព្រឹត្តទៅលក្ខណះបុគ្គល និងប្រកាន់ខ្ជាប់នូវគម្លាតសង្គមជានិច្ច។