Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

Jurgen Klopp៖ Pep Guardiola ជាគ្រូបង្វឹកស្លៀកពាក់ស្អាតបាតបំផុត

ការប្រកួតប្រជែងពិតជាមានភាពតានតឹងខ្លាំងនៅក្នុងវិស័យបាល់ទាត់ ពិសេសគឺប្រទេសអង់គ្លេស ដែលជាដើមកំណើតនៃកីឡាប្រភេទនេះ។ ស្របពេលដែល Premier League ត្រូវបានគេចាត់ទុកថាជាក្រមខណ្ឌ័ ដែលមានលក្ខណះប្រកួតប្រជែង គ្រូបង្វឹកល្អៗក៏មិនអាចខ្វះបានដែរ ដើម្បីដឹកនាំក្រុមនីមួយៗ។

លោក Jurgen Klopp គ្រូបង្វឹកសញ្ជាតិអាល្លឺម៉ង់ ដែលកំពុងដឹកនាំក្លឹបហង្សក្រហម Liverpool បានសរសើរពីរបៀបស្លៀកពាក់របស់គ្រូបង្វឹកក្រុមMan City គឺលោក Pep Guardiolaដែលជាក្រុមមានការប្រកួតប្រជែងខ្ពស់ក្នុង Leagueជាមួយគ្នា។

លោកលើកឡើងថា៖ “ខ្ញុំគិតថា គ្រូបង្វឹកដែលស្លៀកពាក់ស្អាតបាតជាងគេគឺលោក Pep Guardiola។ អ្វីទាំអស់ដែលគាត់ពាក់ មើលទៅហាក់សមសួននឹងគាត់ខ្លាំង។ គាត់មិនចាំបាច់ពាក់អាវធំអីនោះទេ គាត់ពាក់តែអាវកីឡាសាមញ្ញធម្មតា ក៏មើលទៅសង្ហាដែរ។”

គួររម្លឹកបានដែរថា Man City របស់លោក Pep Guardiola បានលើកពាន Premier League ដោយឈ្នះក្លឹបLiverpool របស់ Klopp ត្រឹម១ពិន្ទុប៉ុណ្ណោះកាលពីរដូវកាលមុន។ ឯរដូវកាលនេះ Klopp ហាក់ធ្វើបានល្អជាង ដែលគាត់ត្រូវការឈ្នះតែ២ប្រកួតទៀតប៉ុណ្ណោះដើម្បីលើកពាន។ 

from: https://tnaot.com/km/m/detail/article/9247012