Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

Khedira៖ CR7 ជាកីឡាករដ៏ល្អ និងជាមនុស្សអស្ចារ្យបំផុត

បន្ទាប់ពីជោគជ័យយ៉ាងសម្បើមក្នុងការឈ្នះពានChampion League 3ដងជាប់គ្នានៅ Real Madrid ខ្សែប្រយុទ្ធព័រទុយហ្គាល់បានសម្រេចចាកចេញពីក្លឹប នឹងបានក្លាយខ្លួនជាកីឡាករតម្លៃ១០០លានផោនរបស់ក្លឹប Juventus។

ខ្សែប្រយុទ្ធដែលគេអាចចាត់ទុកថា ជាកីឡាករម្នាក់ល្អបំផុតក្នុងប្រវត្តិសាស្រ្តបាល់ទាត់រូបនេះក៏ទទួលបានជោគជ័យមិនណយដែរ នៅទីក្រុង Turin ដែលរដូវកាលដំបូងរបស់ខ្លួន បានក្លាយជាកីឡាករល្អរបស់ក្លឹប និងLeague ហើយក៏ជួយក្លឹបអោយលើកពានSerie A ផងដែរ។

មិត្តរួមក្រុមរបស់CR7 គឺ Sami Khedia បានសរសើរ CR7 ថា៖ CR7ជាកីឡាករដ៏ល្អបំផុត និងជាមនុស្សដ៏អស្ចារ្យ។ ក្នុងគំនិតខ្ញុំ គេជាកីឡាករមួយ ក្នុងចំនោមកីឡាករល្អបំផុតដែលបាល់ទាត់បានជួបប្រទះ។

លើសពីនេះ Khedia ក៏បានលើកឡើងពីគ្រូបង្វឹកដែលល្អបំផុតក្នុងគំនិតគេផងដែរ។“ខ្ញុំគិតថា Jose Mourinho គេជាគ្រូបង្វឹកដ៏ល្អ បទពិសោធន៍ខ្ពស់ និងជាមនុស្សដែលគួរគោរពផងដែរ” ។ 

from: https://tnaot.com/km/m/detail/article/9246991