Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

Michael Ballack៖ «Van Dijk សំណាងហើយ ដែលលេងមិនទាន់ខែ្សប្រយុទ្ធជំនាន់មុនក្នុង Premier League»

Michael Ballack បាននិយាយថា ខែ្សការពាររបស់ក្រុហង្សក្រហម Liverpool កីឡាករ Virgil Van Dijk ពិតជាសំណាងដែលលេងក្នុងជំនាន់បាល់ទាត់បច្ចុប្បន្ននេះនៃក្របខណ្ឌ Premier League ពោលគឺលេងមិនទាន់ជំនាន់ដែលសម្បូរទៅដោយខែ្សប្រយុទ្ធមុតស្រួចក្នុងជំនាន់របស់លោក។

Van Dijk ត្រូវបានគេចាត់ទុកជាខែ្សការពារដ៏មាំរបស់ក្រុមដែលដឹកនាំដោយលោក Jurgen Klopp និងជាផ្នែកមួយដែលធើ្វឲ្យក្លឹបលើកពានរង្វាន់ផ្សេងៗកាលពីរដូវកាលមុន ខណ:រដូវកាលនេះវិញ ក្រុមកំពុងនាំមុខគេរហូតដល់ទៅ២៥ពិន្ទុ ក្នុងតារាង Premier League ថែមទៀតផង។

យ៉ាងណាក្ដី Michael Ballack ដែលជាអតីតកីឡាកររបស់ក្រុមតោខៀវ Chelsea បាននិយាយយ៉ាងដូច្នេះទៅវិញថា៖ «Virgil Van Dijk ពិតជាសំណាងណាស់ដែលលេងក្នុងជំនាន់ដែលគ្មាន Drogba, Lampard, Alan Shearer, Henry, Rooney, Van Persie, Tevez, Adebayor និង Diego Coosta ក្នុង Premier League។ គ្មានអ្វីត្រូវឆ្ងល់នោះទេ ដែលពួកគេគិតថា គាត់ (Van Dijk) ជាខែ្សការពារល្អជាងគេក្នុងលីគ»៕

ប្រភព៖ Goal

from: https://tnaot.com/km/m/detail/article/9246951