Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

ប្រេស៊ីល​ មានអ្នកឆ្លងកូវីដ១៩កើនឡើងខ្ពស់ លំដាប់ទីពីរនៅលើពិភពលោក

ប្រេស៊ីល បាននាំមុខ រុស្ស៊ី ក្លាយជាប្រទេស​មានអ្នកឆ្លងកូវីដ​១៩ ច្រើនលំដាប់ទីពីរ នៅលើពិភពលោក បន្ទាប់ពីអាមេរិក។

បើគិតត្រឹមព្រឹក ថ្ងៃទី​២៣ ខែឧសភា ប្រេស៊ីល មានអ្នកឆ្លងកូវីដ​១៩ កើនឡើងដល់ទៅ ៣៣០ ៨៩០នាក់​ ច្រើនជាងប្រទេសរុស្ស៊ី​ ក្លាយជាប្រទេសទីពីរ បន្ទាប់ពីអាមេរិក​មានអ្នកឆ្លងកូវីដ​១៩ច្រើនជាងគេ​។ ចំនួនអ្នកស្លាប់ ដោយកូវីដ​១៩ នៅអាមេរិកឡាទីនមួយនេះ ក៏បានកើនឡើងដល់ ២១​ ០៤៨នាក់ ដោយក្នុងថ្ងៃទី​២២ ខែឧសភា មានអ្នកស្លាប់ដោយកូវីដ​១៩ រហូតដល់ទៅ​១០០១នាក់។

ប៉ុន្តែ​តាមក្រុមអ្នកឯកទេស បានព្រមានថា តួលេខពិត អាចនឹងមានអ្នកស្លាប់ និងឆ្លងកូវីដ​១៩ ច្រើនជាងនេះទ្វេដង​។ បើទោះជាមានការឆ្លងច្រើនក្តី តែរដ្ឋាភិបាលប្រេស៊ីលមិនទាន់មានវិធានការបិទទ្វារប្រទេស ទប់ស្កាត់​ការ​ឆ្លង​កូវីដ​១៩ នៅឡើយទេ ។

ចំណែកប្រធានាធិបតីប្រេស៊ីលវិញ​ លោក​ Bolsonaro ​ដែលជាមេដឹកនាំធ្លាប់បានបញ្ជាក់ជាច្រើនលើកមកហើយថា កូវីដ​១៩ ដូចទៅនឹងជំងឺផ្តាសាយធម្មតាប៉ុណ្ណោះ​ ហើយអំពាវនាវឲ្យពលរដ្ឋទៅធ្វើការតាមធម្មតា ដូចដើម ។ ចំណុចទាំងនេះហើយ ទើបធ្វើឲ្យប្រទេសនេះមានអ្នកឆ្លងកើនឡើងខ្ពស់ ពីមួយថ្ងៃទៅមួយថ្ងៃ៕ ប្រែសម្រួលដោយ៖​ MEO

from: https://tnaot.com/km/m/detail/article/9246816