Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

ចូលរួមរំលែកទុក្ខ! អតីតយុវជន U-20 របស់ PSG បាត់បង់ជីវិតត្រឹមវ័យ២៤ឆ្នាំ

អតីតយុវជនរបស់ក្រុម Paris Saint Germain កីឡាករ Jordan Diakiese បានស្លាប់បាត់បង់ជីវិតនៅអាយុត្រឹម២៤ឆ្នាំ។

ក្លឹបសព្វថៃ្ងដែលរូបគេលេងគឺ ក្លឹបបារាំង AS Furiani-Agliani បានប្រកាសពីដំណឹងដ៏អាក្រក់មួយនេះតាមរយ:គណនី Twitter កាលពីព្រឹកថៃ្ងសុក្រកន្លងទៅ ខណ:មូលហេតុនៃការបាត់បង់ជីវិតរបស់គេ នៅមិនទាន់ដឹងនៅឡើយ។

កើតក្នុងទីក្រុង Paris បារាំង Diakiese បានចូលរួមជាមួយ PSG តាមរយ:ថ្នាលយុវជនរបស់ក្លឹប និងបានជាប់ក្នុងឈុតក្រោមអាយុ១៩ឆ្នាំ ដោយបានចូលរួមប្រកួតពានរង្វាន់ UEFA Youth League កាលពីរដូវកាល ២០១៣-២០១៤។

យ៉ាងណាក្ដី រូបគេមិនអាចជាប់ក្នុងឈុតធំរបស់ PSG បានទេ ដែលធើ្វឲ្យគេផ្លាស់ប្ដូរក្លឹបទៅលេងឲ្យក្រុម Chaux-de-Fonds នៅស្វីស និង NK Rudes ស្ថិតនៅលីគទី២ ក្រូអាត ស្របពេលឆ្នាំមុន រូបគេបានលេងឲ្យ Furiani-Agliani ដែលជាក្លឹបស្ថិតនៅលីគលំដាប់ទី៥ របស់បារាំង៕

ប្រភព៖ Dailymail

from: https://tnaot.com/km/m/detail/article/9246809