Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

អាមេរិក បញ្ចូលក្រុមហ៊ុនចិនចំនួន​៣៣ទៀត នៅក្នុងបញ្ជីដាក់ទណ្ឌកម្ម

រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មអាមេរិក បានសម្រេចដាក់បញ្ជូលក្រុមហ៊ុនរបស់ប្រទេសចិន ចំនួន​៣៣ទៀត បញ្ចូលនៅ​ក្នុងបញ្ជីត្រូវដាក់ទណ្ឌកម្ម​ ដែលជួយដល់រដ្ឋាភិបាលទីក្រុងប៉េកាំង ពាក់ព័ន្ធនឹងការផលិតអាវុធទំនើបៗ​ជា​ច្រើនប្រភេទ។

សារព័ត៌មាន​រ៉យទ័រ បានផ្សាយថា កាលពីថ្ងៃទី​២២ ខែឧសភា ថា ទីក្រុងវ៉ាស៊ីនតោនបានសម្រេចដាក់បញ្ចូលបន្ថែមក្រុមហ៊ុន និង​ស្ថាប័នរបស់ចិន នៅក្នុងបញ្ជីដាក់ទណ្ឌកម្មសេដ្ឋកិច្ច ដោយអាមេរិកចោទប្រកាន់ថា ក្រុមហ៊ុនទាំងនោះបានជួយដល់រដ្ឋាភិបាលទីក្រុងប៉េកាំង ក្នុងសកម្មភាពចារកម្ម និងកម្មវិធីអាវុធប្រល័យលោក។

ជាក់ស្តែង មានក្រុមហ៊ុនចំនួន៩ ​ដែលអាមេរិកដាក់ទណ្ឌកម្ម ដោយជួយដល់រដ្ឋាភិបាលទីក្រុងប៉េកាំង ​តាមដាន ដោយបប្រើប្រាស់បច្ចេកវិទ្យាជាន់ខ្ពស់​ទៅលើពលរដ្ឋ នៅក្នុងប្រទេស​។​ ជាមួយគ្នានេះដែរ ក៏មានក្រុមហ៊ុនចំនួន​២៤ទៀត​ រួមទាំងក្រុមហ៊ុនរបស់រដ្ឋ និងឯកជន ក៏បានជួយដល់វិស័យយោធា និងអាវុធទំនើបរបស់ចិនផងដែរ។

សកម្មភាពរបស់អាមេរិក​ កំពុងតែជំរុញឲ្យមានការប្រឈមមុខតានតឹងដាក់គ្នា កាន់តែខ្លាំងជាមួយចិន នៅក្នុងវិស័យពាណិជ្ជកម្ម និងយោធា។ បច្ចុប្បន្ន ប្រទេសទាំងពីរកំពុងប្រឈមមុខតានតឹង នៅក្នុងវិស័យពាណិជ្ជកម្ម និងការឆ្លងរាលដាល នៃវីរុសកូវីដ​១៩ ដោយសារអាមេរិកទម្លាក់កំហុសឲ្យចិនទទួលខុសត្រូវ ​ដោយគ្មានហេតុផល។

ក្រុមអ្នកឯកទេសវិភាគ បានលើកឡើងថា អាមេរិកពិតជាភ័យខ្លាចចិនដណ្តើមយកមហាអំណាចលេខ១របស់ពិភពលោកពីខ្លួន​ កាន់តែខ្លាំងឡើងៗ ហើយការភ័យខ្លាច​របស់អាមេរិក​មិនអាចលាក់បាំងបាន ដូចកាលពីមុននោះឡើយ ព្រោះវាបានលាតត្រដាងឲ្យឃើញយ៉ាងច្បាស់តែម្តង។ អាមេរិករកគ្រប់មធ្យោបាយ ដើម្បីបំបាក់ចិន ទាំងនៅក្នុងវិស័យការបរទេស សេដ្ឋកិច្ច និងពាណិជ្ជកម្ម ។ ប៉ុន្តែសកម្មភាពទាំង​អស់របស់អាមេរិក បែរជាធ្វើឲ្យចិន កាន់តែមានឥទ្ធិពលបន្ថែមទៀត៕ ប្រែសម្រួលដោយ៖ MEO

from: https://tnaot.com/km/m/detail/article/9246778