Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

រឿងភាគថៃចំនួន ៣ ដែលគ្រោងនឹងចាក់បញ្ចាំងនៅខែឧសភានិងខែមិថុនាឆ្នាំ ២០២០

រឿងភាគថៃចំនួន ៣ ដែលគ្រោងនឹងចាក់បញ្ចាំងនៅខែឧសភានិងខែមិថុនាឆ្នាំ ២០២០ ជាមួយនឹងការសម្តែងដ៏ប៉ិនប្រសប់របស់តារាសម្តែងល្បីៗ។

១. Payakorn Sorn Ruk

រឿងភាគថៃថ្មីរបស់ប៉ុស្តិ៍លេខ ៣ រឿង «Payakorn Sorn Ruk» ដែលសម្តែងដោយតារាសម្ដែង James Jirayu និង Ice Preechaya ត្រៀមចាក់បញ្ចាំងនៅថ្ងៃទី ១៥ ខែមិថុនាឆ្នាំ ២០២០។ រឿងនេះនឹងចាក់បញ្ចាំងនៅថ្ងៃច័ន្ទនិងថ្ងៃអង្គារ បន្ទាប់ពីរឿងភាគកំពុងចាក់បញ្ចាំង «My Husband in Law» បញ្ចប់។

២. Peak Hong

រឿងភាគ «Peak Hong» សម្តែងដោយតារាសម្ដែង Big M Krittarit និង Preaw Tussaneeya កំពុងត្រៀមនឹងចាក់បញ្ចាំងនៅថ្ងៃទី ២៨ ខែឧសភាឆ្នាំ ២០២០ នៅលើប៉ុស្តិ៍លេខ ៧ ថៃ។

៣. Marn Bang Jai

តារាសម្តែងដ៏មានប្រជាប្រិយភាពលោក Weir Sukollawat នឹងត្រលប់មកវិញជាមួយរឿងភាគថ្មីរបស់ប៉ុស្តិ៍លេខ ៧ ថៃ ដែលមានចំណងជើងថា «Marn Bang Jai» និងសម្តែងជាមួយ Mookda Narinrak ជាលើកដំបូង។ រឿងនេះនឹងចាក់បញ្ចាំងនៅថ្ងៃទី ២៦ ខែឧសភាឆ្នាំ ២០២០ ឆាប់ៗខាងមុខនេះ៕

from: https://tnaot.com/km/m/detail/article/9246707