Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

មនុស្សជាច្រើននាក់រងរបួស ដោយសាររថយន្តចុះពីលើភ្នំដាច់ហ្វ្រាំងជ្រុលទៅបុករថយន្តមួយគ្រឿងទៀត

រថយន្តមួយគ្រឿងចុះពីលើភ្នំដាច់ហ្វ្រាំង ជ្រុលទៅបុករថយន្តមួយគ្រឿងទៀត បណ្តាលឱ្យមានមនុស្សមួយចំនួនរងរបួស កាលពីថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២០ នៅលើកំណាត់ផ្លូវលេខ៦៧បេ ចន្លោះបង្គោលគីឡូម៉ែត្រលេខ១៣២-១៣៣ ជាប្រភេទផ្លូវឡើងភ្នំ ស្ថិតក្នុងភូមិជើងភ្នំ ឃុំត្រពាំងប្រិយ៍ ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ។

ប្រភពព័ត៌មាននៅកន្លែងកើតហេតុបានឱ្យដឹងថា មុនពេលកើតហេតុឃើញមានរថយន្តមួយគ្រឿងម៉ាក Hyundai ប្រភេទរថយន្តស្ទូច ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 3D-7408 បើកចុះពីលើភ្នំស្របទិសគ្នាពីជើងទៅត្បូង លុះមកដល់ចំណុចកើតហេតុក៏បានដាច់ហ្វ្រាំងជ្រុលទៅបុកជាមួយរថយន្តមួយគ្រឿងទៀតម៉ាក Vigo ពណ៌ទឹកប៊ិក ពាក់ស្លាកលេខ BB-0557 បណ្តាលឱ្យអ្នករួមដំណើរ ០២នាក់ រងរបួសធ្ងន់ និង ០៣នាក់ លើរថយន្ត Hyundai រងរបួសស្រាល។

ក្រោយកើតហេតុជនរងគ្រោះទាំងអស់ត្រូវបានសមត្ថកិច្ចបញ្ជូនទៅសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកស្រុកអន្លង់វែង។ ចំណែកវត្ថុតាងត្រូវបានសមត្ថកិច្ចធ្វើកំណត់ហេតុយកទៅរក្សាទុករង់ចាំដោះស្រាយនៅពេលក្រោយ៕ ដោយ ៖ សុង យូ

from: https://tnaot.com/km/m/detail/article/9245540