Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

បុរសម្នាក់ប្រើប្រាស់គ្រឿងញៀនហួសកម្រិតរហូតបែកថ្នាំបំផ្លិចបំផ្លាញទ្រព្យសម្បត្តិគ្រួសារ

ភ្នំពេញ៖ បុរសម្នាក់ប្រើប្រាស់គ្រឿងញៀនហួសកម្រិតរហូតវង្វេងវង្វាន់ស្មារតីបានបំផ្លិចបំផ្លាញទ្រព្យសម្បត្តិគ្រួសារត្រូវបានអាវុធហត្ថខណ្ឌមានជ័យ ឃាត់ខ្លួនកាលពីវេលាម៉ោង ១២និង១៥នាទីថ្ងៃត្រង់ ថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២០ នៅចំណុចផ្ទះលេខ៣៦៥ ស្ថិតនៅភូមិទ្រា សង្កាត់ស្ទឹងមានជ័យទី១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

ជនសង្ស័យឈ្មោះ យ៉េស សម័យ ភេទប្រុស អាយុ ២៥ឆ្នាំ ជនជាតិខ្មែរ មុខរបររត់ម៉ូតកង់បី ស្នាក់នៅកន្លែងកើតហេតុខាងលើ។

កម្លាំងមូលដ្ឋានអាវុធហត្ថខណ្ឌមានជ័យបានឲ្យដឹងថា ការឈានដល់ការឃាត់ខ្លួននេះ យោងតាមពាក្យបណ្ដឹងរបស់ម្ដាយជនសង្ស័យឈ្មោះ ចាន់ ណែត ភេទស្រី អាយុ ៦០ឆ្នាំ មុខរបរមេផ្ទះ ស្នាក់នៅកន្លែងកើតហេតុខាងលើផងដែរ។

ប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា ជនសង័្សយជាមនុស្សញៀនថ្នាំ ហើយគេតែងតែបង្កនូវបញ្ហាមិនចេះចប់ រហូតធ្វើឲ្យក្រុមគ្រួសារពិសេសម្ដាយរបស់គេមានការលំបាកចិត្ដយ៉ាងខ្លាំងរហូតដល់ទ្រាំពុំបាន ទើបដាក់ពាក្យបណ្តឹងដល់អាវុធហត្ថមានជ័យឲ្យឃាត់ខ្លួនតែម្តង។

បច្ចុប្បន្នជនសង្ស័យបែកថ្នាំខាងលើត្រូវបានកម្លាំងមូលដ្ឋានអាវុធហត្ថខណ្ឌមានជ័យ បញ្ជូនទៅការិយាល័យស្រាវជ្រាវបទល្មើសគ្រឿងញៀននៃកងរាជអាវុធហត្ថរាជធានីភ្នំពេញ ដើម្បីធ្វើការសាកសួរ និងកសាងសំណុំរឿងបញ្ជូនទៅតុលាការផ្តន្ទាទោសតាមនីតិវិធីច្បាប់៕ ដោយ ៖ ផេង ភាព

from: https://tnaot.com/km/m/detail/article/9245454