Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

ពុទ្ធោអើយ! តាមឪពុកទៅបង់សំណាញ់ស្រាប់តែលង់ទឹកស្លាប់ទាំងពីរនាក់តែម្តង

កណ្តាល៖ ក្មេងប្រុសស្រី ០២នាក់ តាមឪពុកទៅបង់សំណាញ់ ជាអកុសលលង់ទឹកស្លាប់ទាំងពីរនាក់ កាលពីវេលាម៉ោង ១៦និង៣០នាទីល្ងាច ថ្ងៃ២២ ខែឧសភា ឆ្នាំ២០២០ ត្រង់ចំណុចត្រពាំងអង្គ ស្ថិតក្នុងភូមិតានូ ឃុំស្អាងភ្នំ ស្រុកស្អាង ខេត្តកណ្តាល។

សពជនរងគ្រោះទាំង ០២នាក់ មានឈ្មោះ ខុំ វ៉ាន់ ភេទប្រុស អាយុ ៩ឆ្នាំ ជនជាតិខ្មែរ និងមានឪពុកបង្កើតឈ្មោះ ញ៉ សុខុម អាយុ ៣៦ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មករសំណង់ និងម្ដាយឈ្មោះ នាង ជ្រឿន អាយុ ៣១ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មការនីរោងចក្រ និងទី២ ឈ្មោះ ធូ ណារី ភេទស្រី អាយុ ០៩ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិឃុំខាងលើ មានឪពុក ឈ្មោះ ធី ចាន់ធូ អាយុ ៣១ឆ្នាំ ជនជាតិខ្មែរ មុខរបរជាងដែក និងម្ដាយឈ្មោះ ញ៉ គៀង អាយុ ៣១ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មការនីរោងចក្រ។

ប្រភពពីសមត្ថកិច្ចបានឲ្យដឹងថា នៅមុនពេលកើតហេតុឪពុកបង្កើតរបស់ជនរងគ្រោះបានយកសំណាញ់ទៅបង់ត្រីនៅត្រពាំងអង្គ កូនប្រុសនិងក្មួយស្រីបង្កើតទៅតាមពេលដល់ត្រពាំងអង្គ ឪពុកបានបង់សំណាញ់នៅខាងជើងត្រពាំងអង្គ ចំណែកកូនប្រុស និងក្មួយស្រីលេងទឹកនៅខាងត្បូង លុះកំពុងលេងទាំងពីរនាក់បងប្អូនមិនចេះហែលទឹកផង។ ហើយដោយឪពុកមិនចាប់អារម្មណ៍ ស្រាប់តែមួយសន្ទុះក្រោយមកក៏ឮសំឡេងកូនបានស្រែកហៅឪពុកឲ្យជួយភ្លាមនោះគាត់ក៏ស្ទុះទៅមើលឃើញកូនកំពុងលង់ទឹកក៏បានទម្លាក់សំណាញ់ចុះរត់មកជួយកូន ប៉ុន្តែទម្រាំមកដល់ឪពុកទន់ជើងស្លុតស្មារតីបានត្រឹមឈរ ហើយស្រែកយំក្រោយមកបានមានប្រជាពលរដ្ឋនៅក្បែរនោះរត់ជួយហើយទម្រាំរកឃើញប្រហែលជាកន្លះម៉ោង ទើបរកឃើញក្មេងទាំងពីរនាក់នោះបានលង់ទឹកស្លាប់បាត់អស់ហើយ។ សមត្ថកិច្ចជំនាញក៏មកដល់និងធ្វើការពិនិត្យពុំមានស្លាកស្នាមអ្វីគួរឲ្យកត់សម្គាល់ឡើយ។ ដោយបានធ្វើការសន្និដ្ឋានជនរងគ្រោះស្លាប់ដោយសារលង់ទឹក។

ក្រោយពីពិនិត្យរួចសពបានប្រគល់ឲ្យក្រុមគ្រួសារធ្វើយកធ្វើបុណ្យតាមប្រពៃណី៕ ដោយ ៖ ផេង ភាព

from: https://tnaot.com/km/m/detail/article/9245397