Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

Rivaldo៖ Haalandអាចក្លាយជា Ronaldo ទី២ នៅ Real Madrid

ភាពឡើងជើងខ្លាំងរបស់កីឡាករសញ្ជាតិណរវែស កីឡាករ Erling Haaland បានល្បីខ្ទរខ្ទារខ្លាំងនៅមួយរយះចុងក្រោយនេះ។ កីឡាកររូបនេះបានផ្លាស់ចេញពី Salzburg មក Dortmund កាលពីខែមករាកន្លងទៅនេះ។

Rivaldo អតីតកីឡាករប្រេស៊ីលបាននិយាយថាHaaland នឹងក្លាយជាកីឡាករល្អបំផុតម្នាក់នៅ La Liga ប្រសិនបើគេមក Real Madrid ស្របពេលដែល Real Madrid ក៏កំពុងតែចាប់អារម្មណ៏ខ្លាំងលើកីឡាករវ័យរូបនេះផងដែរ។ 

Rivaldoដែលជាអតីតកីឡាករ Barcelona ផងដែរនោះបាននិយាយថាHaaland នឹងទទួលជោគជ័យខ្លាំងនៅ អេស្ប៉ាញ ព្រោះគេមានគ្រប់សក្តានុពលទាំងអស់ ក្នុងការក្លាយជាកីឡាករល្អ ដូចទៅនឹង Ronaldoប្រេស៊ីលដែរ។ 

Haaland បានស៊ុតបញ្ចូលទី ១០ គ្រាប់ត្រឹម១៣ ប្រកួតចុងក្រោយអោយ Dortmund ដែលតួលេខនេះពិតជាគួរអោយចាប់អារម្មណ៏ខ្លាំងណាសសម្រាប់កីឡាករវ័យក្មេងបែបនេះ។

 

from: https://tnaot.com/km/m/detail/article/9245040