Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

អតីតខ្សែបម្រើ Inter និយាយប្រាប់ Martinez ថាកុំទាន់អាលប្រញាប់ទៅក្លិបនេះឱ្យសោះ

លោក Luis Suarez អតីតខ្សែបម្រើក្រុមជម្រើសជាតិអេស្ប៉ាញបាននិយាយពីខ្សែប្រយុទ្ធ Lautaro Martinez ថា គួរតែបន្តស្នាក់នៅជាមួយក្លិប Inter ទៀតបើទោះបីជាក្លិប Barcelona កំពុងចាប់អារម្មណ៍ចង់បានខ្លាំងក៏ដោយ។

ខ្សែប្រយុទ្ធ Martinez ត្រូវបានក្លិប Barcelona ចាប់អារម្មណ៍ចង់ចុះហត្ថលេខាជាមួយខ្លាំងណាស់នៅរដូវក្តៅនេះ បន្ទាប់ពីរូបគេមានសមត្ថភាពលេងនៅតំបន់ប្រយុទ្ធបានយ៉ាងល្អ ដោយស៊ុតបញ្ចូលទី ១១ គ្រាប់ពីការបង្ហាញខ្លួនចំនួន ២២ ប្រកួតនៅក្នុងក្របខណ្ឌ Serie A នៅរដូវកាលនេះ។

យ៉ាងណាមិញ លោក Suarez ដែលធ្លាប់ជាអតីតខ្សែបម្រើរបស់ក្លិប Inter និង Barcelona មានការយល់ឃើញទៅលើកីឡាករ Martinez ថា៖ ប្រសិនបើខ្ញុំជាគាត់ [Martinez] ខ្ញុំនឹងមិនផ្លាស់ប្តូរក្លិបឡើយ។ គាត់បាននិយាយប្រាប់កាសែតអ៊ីតាលី Gazzetta dello Sport។

ម្ចាស់ពានរង្វាន់ Ballon d’Or ឆ្នាំ១៩៦០ រូបនេះបានក្រើនរំឮកដល់កីឡាករ Martinez ថា ទោះបីជាកីឡាករ Messi បានបបួលទៅលេងនៅក្នុងក្រុម​ Barcelona ក៏ដោយ ប៉ុន្តែអ្នកត្រូវតែគិតទុកជាមុនថា តើអ្នកនឹងលេងជាជម្រើសទីប៉ុន្មាននៅទីនោះ៕

កែសម្រួលដោយ៖ ភារ៉ា

ប្រភព៖ livescore

from: https://tnaot.com/km/m/detail/article/9244719