Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

ជើងខ្លាំងខាងដើរលួចស្លាកលេខរថយន្ត ទីបំផុតអស់ល័ក្ខត្រូវប៉ូលិសចាប់វាយខ្នោះ

ភ្នំពេញ៖ ជនសង្ស័យ ២នាក់ត្រូវកម្លាំងសមត្ថកិច្ចនគរបាលប៉ុស្តិ៍ភ្នំពេញថ្មី ស្រាវជ្រាវឈានដល់ការឃាត់ខ្លួន ក្រោយពីពួកគេបានធ្វើសកម្មភាពដើរលួចស្លាកលេខរថយន្ត ហើយគេចខ្លួនបាន ២០ថ្ងៃ។ ការឃាត់ខ្លួននេះធ្វើឡើងកាលពីវេលាម៉ោង ១១៖៣០នាទីថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២០ នៅចំណុចផ្លូវ៥៩៨ភូមិទំនប់ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

សមត្ថកិច្ចបានឱ្យដឹងថា ជនសង្ស័យទី១ ឈ្មោះ ធូ សុភក្ត្រ័ ភេទប្រុស អាយុ៣៧ឆ្នាំ ជនជាតិខ្មែរ មុខរបរគ្មាន ស្នាក់នៅផ្ទះលេខដេ១៩ ផ្លូវបេតុង ភូមិព្រៃទា សង្កាត់ចោមចៅ១ ខណ្ឌពោធិ៍សែនជ័យ (មានសារធាតុញៀន) និងទី២ ឈ្មោះ ឃិន ខុំ ភេទប្រុស អាយុ ៣៧ឆ្នាំ ជនជាតិខ្មែរ មុខរបរគ្មាន ស្នាក់នៅបន្ទប់ជួល ផ្លូវបេតុង ភូមិព្រៃព្រីងខាងជើង សង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ (មានសារធាតុញៀន) ។ ចំណែកជនរងគ្រោះមានឈ្មោះ ងន តុងអាន ភេទប្រុស អាយុ៣៨ឆ្នាំ ជនជាតិខ្មែរ មុខរបរលក់ដូរ ស្នាក់នៅបន្ទប់ជួល ផ្លូវ១៩៧៨ ភូមិពោងពាយ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ។

នគរបាលប៉ុស្តិ៍ភ្នំពេញថ្មីបានឲ្យដឹងថា កាលពីថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០២០ វេលាម៉ោង ១៖០០នាទីយប់ ជនសង្ស័យទាំងពីនាក់បានធ្វើសកម្មភាពលួចស្លាកលេខរថយន្តរបស់ជនរងគ្រោះ នៅចំណុចមុខបន្ទប់ជួល ផ្លូវ១៩៧៨ ភូមិពោងពាយ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ។ បានបាត់បង់ស្លាកលេខឡាន ១គូ លេខភ្នំពេញ2AP-0559 ហើយពួកគេបានគេចខ្លួនបាត់រហូតដល់ថ្ងៃកើតហេតុខាងលើ ទើបសមត្ថកិច្ចស្រាវជ្រាវឃាត់ខ្លួនបានតែម្តង ដោយដកហូតស្លាកលេខឡាន ១គូ លេខភ្នំពេញ2AP-1573 ។

បច្ចុប្បន្ន ជនសង្ស័យទាំងពីនាក់កំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ ដើម្បីអនុវត្តតាមនិតិវិធី៕ ដោយ៖ ផេងភាព

from: https://tnaot.com/km/m/detail/article/9243818