រ៉ូមែនទិចណាស់! បទថ្មី «សុំត្រឹមប៉ុណ្ណឹងបានហើយ» ពី ទេព បូព្រឹក្ស អត្ថន័យស្នេហាផ្អែមល្ហែមយ៉ាងពីរោះ
តារាចម្រៀងប្រុសស្រីដែលជាគូស្នេហ៍នឹងគ្នា លោក ជី ដេវីត និងកញ្ញា ទេព បូព្រឹក្ស ដែលកំពុងតែមានការចាប់អារម្មណ៍ពីទស្សនិកជនជាច្រើនរាល់សកម្មភាពរបស់អ្នកទាំងពីរ។ យ៉ាងណាមិញ អ្នកទាំងពីរតែងតែបញ្ចេញភាពផ្អែមល្ហែមជាមួយគ្នាយ៉ាងមានក្ដីសុខបំផុត តាមរយៈរូបភាពវីដេអូផ្សេងៗ និងតាមរយៈបទចម្រៀងផងដែរ។
ជាក់ស្ដែងថ្មីៗនេះ កញ្ញា ទេព បូព្រឹក្សបានចេញបទចម្រៀងថ្មីមួយបទ ដែលច្រៀងរៀបរាប់ទាក់ទងនឹងជីវិតស្នេហារបស់ខ្លួនជាមួយនឹង លោកជី ដេវីត គឺបទ «សុំត្រឹមប៉ុណ្ណឹងបានហើយ» ពិតជាពីរោះមានន័យខ្លាំង។ ក្នុងនោះ មានការសម្ដែងដោយ គូស្នេហ៍មួយគូនេះផ្ទាល់តែម្ដង ដែលមើលទៅពិតជាសមគ្នាខ្លាំង ព្រមទាំងសម្ដែងជាមួយនឹងស្នេហាពិត ដែលពោរពេញដោយសុភមង្គល និងមានក្ដីខ្លាំង បូករួមជាមួយនឹងទេសភាពមាត់សមុទ្រយ៉ាងស្រស់ស្អាត ធ្វើឲ្យកាន់តែមានភាពរ៉ូមែនទិចខ្លាំង៕