![](https://kh.tnaot.com/wp-content/uploads/2020/08/4abd18fcd8a011eaba5b5185d252a44c.jpg)
មកមើលឈុតហាយសូរស្អាតៗតម្លៃរាប់ពាន់របស់ Fan bingbing ជាង ១០ឈុត ស្លៀកក្នុងកម្មវិធី Cannes Film Festival
ទោះបីតារាកំពូលរបស់ប្រទេសចិន Fan bingbing បានបាត់មុខពីរង្វង់សិល្បៈអស់រយៈពេលជាង ២ឆ្នាំក៏ពិតមែន ប៉ុន្តែចំពោះប្រជាប្រិយភាពរបស់នាងនៅតែមាននៅក្នុងចិត្តប្រជាជនចិនដដែរ។
យ៉ាងណាមិញ បើរម្លឹកពីសមត្ថភាព និងទេពកោសល្យរបស់ Fan bingbing គឺជាតារាស្រីជួរមុខពូកែសម្ដែងបានគ្រប់អត្តចរិតតួអង្គ ពិសេសនាងត្រូវបានមហាជនយ៉ាងច្រើនដាក់ឈ្មោះអោយថាជារាជិនីសម្រស់ប្រចាំប្រទេសចិន។
លើសពីនេះទៅទៀត Fan bingbing តែងមានវត្តមានលើកម្រាលព្រំពណ៌ក្រហមនៃកម្មវិធី Cannes Film Festival ជារៀងរាល់ឆ្នាំប្រជុំដោយតារាល្បីៗបរទេសជាច្រើនដួងផងដែរ។ តាមឆ្នាំនីមួយៗ រាជិនីសម្រស់រូបនេះតែងក្លាយទីចាប់អារម្មណ៍សម្រាប់អ្នកសារព័ត៌មាន និងមហាជន ដោយសារតែរបៀបនៃការតុបតែងខ្លួន សម្ភារៈប្រើប្រាស់ ពិសេសចំពោះម៉ូតសម្លៀកបំពាក់ដែលមានតម្លៃរាប់ពាន់លំដាប់ហាយសូរបស់នាង។