![](https://kh.tnaot.com/wp-content/uploads/2020/08/4a3b70b8d8a011eaba5b5185d252a44c.jpg)
Lisa ស្អាតប្លែកគ្រប់ពេល! ថតម៉ូតដាក់ទស្សនាវដ្តីម្ដងនេះ សម្រស់ក៏ស្រស់មិនចាញ់ពេលមុនដែរ
មិនយូរប៉ុន្មានផង តារាចម្រៀង Lisa សមាជិកក្រុម BLACKPINK បានលេចមុខជាថ្មីជាក្របទស្សនាវដ្តី Allure ដ៏ពេញនិយមមួយ ជាមួយនឹងផ្ទៃខាងក្រោយពណ៌ផ្កាឈូកស្រាលស្រទន់។
Lisa មើលទៅនាងនៅពេលនោះ គឺមានភាពទន់ភ្លន់ស្អាតមួយបែបក្នុងស្ទាយ៌សម្លៀកបំពាក់សាមញ្ញ ប៉ុន្តែទាន់សម័យ និងមួយវិញទៀត ជាមួយនឹងផ្ទៃពណ៌ស្វាយស្រាលជ្រើសរើសម៉ូតរចនាតាមរដូវកាលស្រស់ស្អាតមិនធម្មតាដែរ។
ប៉ុន្តែអ្វីទាំងនេះមិនមែនជាចំណុចភ្ញាក់ផ្អើលសម្រាប់អ្នកគាំទ្ររបស់នាងឡើយ ពោលគឺសម្រស់មុខមាត់ស្អាតពីធម្មជាតិ និងការប្តូរពណ៌សក់ទៅជាខ្មៅរលោងទាក់ទាញរបស់នាងទៅវិញទេ ដែលជាចំណាប់អារម្មណ៍របស់ក្រុមអ្នកគាំទ្ររឹតតែខ្លាំងនោះ។ ព្រោះកន្លងមក Lisa តែងតែបង្ហាញមុខជារឿយៗលើក្របទស្សនាវដ្តីល្បីៗមិនដាច់ ហើយរូបសម្រស់វ័យក្មេងរបស់នាង ពិតជាមានភាពទាក់ទាញចិត្តអ្នកគ្រប់គ្នាឱ្យឈ្លក់វង្វេងខ្លាំងប្រាកដមែន៕