Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

រឿង​ភាគ​ថ្មី ​Mark ​និង ​Mew ​កំពុង​ល្បី​ខ្លាំង ​មាន​អ្នក​គាំទ្រ​ជា​ច្រើន​ខម​មិន​ស្នើ​សុំ​ឱ្យ​ដាក់ ​Subtitle ​មិន​ឈប់​

រឿងភាគថ្មីរវាង Mark Prin និង Mew Nittha មកទល់ពេលនេះចេញបាន ៩ភាគហើយ ឃើញ​ថាមានចំនួនអ្នកចុច ចូល​ទស្សនា​រាប់​ពាន់​ក្នុង​មួយ​ភាគ​ៗ​។ ម៉្យាងវិញទៀត រឿង «My husband in law» នេះក៏ ជាការដឹកនាំសម្ដែងដោយផ្ទាល់ពីតារាស្រីជួរមុខ A​n​ne ​thong​prasom ​ផងដែរ។

នៅតាមវីដេអូឃ្លីបរឿងមួយៗភាគ មានហ្វេនៗយ៉ាងច្រើនបានខមមិនស្នើសុំអោយខាងផលិតកម្មកម្សាន្តប៉ុស្តិ៍លេខ៣ថៃ សរ​សេរ​ដាក់ Subtitle ភាសាអង់គ្លេសនៅពីក្រោមការសន្ទនានៃតួអង្គនីមួយៗ ដើម្បីបន្ថែមភាពងាយស្រួលដល់ការទស្សនា និង​អាច​យ​ល់​​ពី​​សាច់​​រឿង​​កាន់​ច្បាស់​​ជាង​មើល​តែ​រូប​ភាព ​ព្រោះ​ក្រៅ​ពី​ជនជាតិថៃ រឿង «My husband in law» មានអ្នកគាំទ្រ​យ៉ាង​ច្រើន​មក​​ពី​​ជាតិ​​សាសន៍​ដទៃ​មិនតិចនោះដែរ។

ទាំងនេះសរបញ្ជាក់ថា ភាពយន្តថ្មីមួយរឿងនេះមានចំនួនអ្នកគាំទ្រច្រើនគួរអោយកត់សម្គាល់ ព្រោះតាមរយៈ​វីដេអូឃ្លីបភាគ​នី​មួ​យ​​ៗ​​មិន​​ដល់​​មួយ​​សប្ដាហ៍​ ​កើន​ចំនួន​អ្នក​ចុច​ចូល​ទស្សនា​រហូត​ជិតដល់ខ្ទង់លាន។

ដូច្នេះ សង្ឃឹមថាតាមរយៈការខមមិនស្នើឥតឈប់ឈរពីអ្នកគាំទ្រ នឹងធ្វើអោយ​ភាគក្រោយ​មានអក្សរ​អង់គ្លេស​រត់​ពីក្រោម​សាច់​រឿង​នេះ​៕

from: https://tnaot.com/km/m/detail/article/9243747