![](https://kh.tnaot.com/wp-content/uploads/2020/08/48ad9ef6d8a011eaba5b5185d252a44c.jpg)
កាចតែក្នុងរឿងទេ តែក្រៅរឿង Apitsada ចិត្តល្អជួយបរិច្ចាគឈាមដល់អ្នកកំពុងរងគ្រោះ
តារាសម្ដែថៃតួកាចនាង Ice Apitsada បានសម្រេចចិត្តបរិច្ចាគឈាមដើម្បីជាការជួយដល់អ្នកដែលកំពុងតែជួបទុក្ខលំបាក ពិសេសគឺក្នុងកំឡុងពេលដែលជំងឺកូវីដ១៩កំពុងតែរាតត្បាតខ្លាំងនេះ។ ទង្វើរបស់នាងក៏បានធ្វើឲ្យអ្នកលេងបណ្ដាញជាច្រើននាក់ កោតសរសើរពីទំហំទឹកចិត្តដ៏ល្អប្រពៃនេះយ៉ាងខ្លាំងផងដែរ។
តាមរយៈរូបភាពមួយសន្លឹក ដែលបង្ហោះកាលពីថ្ងៃទី២១ម្សិលមិញ ព្រមជាមួយសារមួយឃ្លា Apitsada បាននិយាយលើកទឹកចិត្តដល់មហាជន និងមិត្តក្នុងបណ្ដាញសង្គមថា«បរិច្ចាគឈាម ស្មើរនឹងផ្តល់ជីវិត! ក្នុងកំឡុងពេលនេះ មនុស្សខ្លះប្រហែលជាមិនមានភាពក្លាហានក្នុងការបរិច្ចាគឈាមទេ។ ប៉ុន្តែខ្ញុំចង់ក្លាយជាអ្នកតំណាងឲ្យអ្នកដែលធ្លាប់បានបរិច្ចាគ ចំណុចទាំងអស់គឺមានសុវត្ថិភាព។ ដូច្នេះ សម្រាប់អ្នកណាដែលមានបំណងចង់បរិច្ចាគសូមកុំបារម្ភអី»។
កាយវិការខាងលើនេះ បានបង្ហាញឲ្យឃើញច្បាស់ថាទោះជាបីជានៅក្នុងរឿង Apitsada ចាប់បានចរឹតសម្ដែងជាតួកាចឆ្មើងឆ្មៃ តួក្បត់រហូត ក៏ប៉ុន្តែនៅខាងក្រៅឆាកឯណេះវិញ នាងក៏ជាតារាស្រីម្នាក់ដែលគួរឲ្យស្រលាញ់ មានទឹកចិត្តសប្បុរស មិនខុសពីតារាផ្សេងៗទៀតនោះឡើយ៕