Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

ចំនួនអ្នកឆ្លងកូវីដ១៩ នៅលើពិភពលោក បន្ដកើនឡើងជាង៥លាននាក់

បើគិតត្រឹមរសៀល ថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២០ នៅលើពិភពលោក មានអ្នកឆ្លងកូវីដ១៩សរុប បន្ដកើនឡើង រហូតដល់ ៥ ២០៧ ៩១១នាក់ ក្នុងនោះស្លាប់ ៣៣៤ ៨៤៨នាក់ និងជាសះស្បើយ ២ ០៩២ ១៧៩នាក់។ នេះបើយោងតាមតួលេខចេញផ្សាយ ដោយ Worldometer  កាលពីវេលាខាងលើ។

អាមេរិក​ នៅតែជាប្រទេសរងគ្រោះខ្លាំងជាងគេបំផុត នៅលើពិភពលោក ដោយមានអ្នកឆ្លង បន្ដកើនឡើង រហូតដល់ ១ ៦២១ ១៩៦នាក់ ស្លាប់ ៩៦ ៣៥៩នាក់ និងជាសះស្បើយ ៣៨២ ២៤៤នាក់។ រុស្ស៊ី ជាប្រទេសមានអ្នកឆ្លងច្រើន បន្ទាប់ពីអាមេរិក ដោយមានអ្នកឆ្លង ៣២៦ ៤៤៨ ស្លាប់៣ ២៤៩នាក់ និងជាសះស្បើយ ៩៩ ៨២៥នាក់។ រីឯប្រេស៊ីល មានអ្នកឆ្លងច្រើន​លំដាប់លេខ៣ ដោយមានអ្នកឆ្លង ៣១០ ៩២១នាក់ ស្លាប់ ២០ ០៨២នាក់ និងជាសះស្បើយ ១២៥ ៩៦០នាក់។

បើទោះជានៅលើទឹកដីមហាអំណាចលេខ១របស់ពិភពលោក ទាំងសេដ្ឋកិច្ច និងយោធា មានអ្នកឆ្លងកូវីដ១៩ច្រើនបែបនេះក្ដី ក៏លោក ដូណាល់ ត្រាំ ប្រធានាធិបតិអាមេរិក បានថ្លែង នៅក្នុងសន្និ​សីទសារព័ត៌មាន កាលពីថ្ងៃទី២១ ខែឧសភា ថា លោកចង់ឲ្យបើកដំណើរការសេដ្ឋកិច្ចឡើងវិញ នៅទូទាំងសហរដ្ឋអាមេរិក។ ការបិទប្រទេសបែបនេះ បានធ្វើឲ្យការអត់ការងារធ្វើ ពាក់ព័ន្ធនឹងកូវីដ១៩ កើនឡើងយ៉ាងច្រើនបំផុត។

លោកប្រធានាធិបតី បានបញ្ជាក់ថា បើនៅតែបន្ដបិទប្រទេស និងអនុវត្ដតាមការណែនាំឲ្យនៅគម្លាតឆ្ងាយពីសង្គម ក៏នឹងនៅតែជាមហន្ដរាយដល់សេដ្ឋកិច្ចផងដែរ។ ខណ:នេះដែរ ប្រទេស​ខ្លះ នៅតំបន់អឺរ៉ុប នឹងចាប់ផ្ដើមដំណើរការសេដ្ឋកិច្ចឡើងវិញ ក្រោយការបិទប្រទេស ប្រឆាំងនឹងកូវីដ១៩ផងដែរ៕ ប្រែសម្រួល ដោយ Nuon

from: https://tnaot.com/km/m/detail/article/9243681