កីឡាករ Dani Ceballos បានបញ្ជាក់ពីបំណងប្រាថ្នារបស់ខ្លួននៅពេលត្រឡប់ទៅលេងឱ្យក្លិប Real Madrid វិញថា នឹងព្យាយាមធ្វើឱ្យខ្លួនឯងទទួលបានជោគជ័យ នៅពេលផុតកុងត្រាជាមួយក្លិប Arsenal ដែលបានខ្ចីជើងយកទៅលេងនៅរដូវកាលនេះ។
ខ្សែបម្រើ Ceballos កំពុងស្ថិតក្នុងលក្ខខណ្ឌខ្ចីជើងរយៈពេលមួយរដូវកាលនៅក្លិប Arsenal ហើយនឹងត្រូវត្រឡប់មកកាន់ទឹកដី Santiago Bernabéu វិញក្រោយបញ្ចប់រដូវកាលនេះ ខណៈពេលដែលខ្សែការពាររូបនេះនៅសល់កុងត្រាជាមួយក្លិប Madrid រហូតដល់ឆ្នាំ២០២៣។ ក្លិប Arsenal ក៏មានគម្រោងចង់ទិញផ្តាច់កុងត្រាខ្សែបម្រើសញ្ជាតិអេស្ប៉ាញរូបនេះផងដែរ ប៉ុន្តែក្លិប Madrid ហាក់មិនមានបំណងចង់លក់នោះទេ។
យ៉ាងណាក៏ដោយ ខ្សែបម្រើវ័យ ២៣ ឆ្នាំរូបនេះ បានប្រាប់ទូរទស្សន៍អេស្ប៉ាញ TVE ថា៖ “ខ្ញុំគឺជាកីឡាកររបស់ក្លិប Real Madrid ហើយខ្ញុំគិតថាមានកីឡាករច្រើនណាស់នៅក្នុងពិភពលោកដែលចង់មកលេងនៅទីនេះ។ ខ្ញុំមានកិច្ចសន្យាជាមួយក្លិបរយៈពេល ៣ ឆ្នាំបន្តទៀត ហើយខ្ញុំសង្ឃឹមថានឹងទទួលបានជោគជ័យនៅទីនេះ”៕
កែសម្រួលដោយ៖ ភារ៉ា
ប្រភព៖ livescore