
ប្រជាពលរដ្ឋក្នុងសង្គមខ្មែរនាពេលមួយរយៈក្រោយមកនេះ មួយចំនួនហាក់ដូចជាមិនសូវខ្វល់ខ្វាយជាមួយនិងវប្បធម៌ខ្មែរបុរាណ ខណៈដែលប្រទេសជិតខាងកំពុងតែថែរក្សានិងលើកតម្កើនយ៉ាងដិតដល់ដើម្បីបង្ហាញដល់អន្តរជាតិឲ្យបានដឹងនិងស្គាល់កាន់តែច្បាស់។
តារាសម្ដែងដែលតែងតែយកចិត្តទុកដាក់ ឈឺឆ្អាលនឹងលើកស្ទួយនូវមរតកវប្បធម៌ខ្មែរ កញ្ញា ពេជ្រ ចរណៃ បានបង្ហោះនូវពាក្យពេចន៍យ៉ាងក្ដុកក្ដួលនៅលើផេកហ្វេសប៊ុកផ្លូវការរបស់ខ្លួនថា ៖ «ពួកខ្ញុំខំប្រឹងអួតពី វប្បធម៌ណាស់..🇰🇭តែដូចជាមិនសូវមានអ្នកគាំទ្រសោះ..នៅពេលសម្ដែង ក្បាច់គុនបុរាណខ្មែរ ល្បុក្កតោ ម្ដងៗ..តែងតែមានការភ្លាត់ស្នៀត ថ្លោះដៃ គ្រិចជេីង បែកក្បាល និង មានរបួសស្នាមជាច្រេីនលេីករាប់មិនអស់..តែពួកខ្ញុំនៅតែ ញញឹម បន្តរ ដេីម្បីផ្សព្វផ្សាយ ពី វប្បធម៌ ទៀត..ខ្ញុំសុំពីអ្នកទាំងអស់គ្នាត្រឹមតែ..ជួយស៊ែរ ជួយឡាច ខមិនផ្ដល់កំលាំងចិត្ត ដល់ពួកគាត់ តេីបានដែរទេ? រស់នៅដេីម្បីវប្បធម៍…រស់នៅដេីម្បីអភិរក្ស…»។
គួររម្លឹកផងដែរថា តារាសម្ដែងស្រី កញ្ញា ពេជ្រ ចរណៃ ធ្លាប់បានស្នើសុំទទូចទៅដល់មហាជន សុំជួយឈឺឆ្អាលចំពោះរឿងថែរក្សា ការពារ លេីកស្ទួយ នឹង កែច្នៃ វប្បធម៌ខ្មែរទាំងអស់គ្នា..នឹងបានអំពាវនាវឲ្យប្រជាពលរដ្ឋចូលរួមក្នុងមូលនិធិ ១០០០រៀល ក្នុងដំណើរឆ្ពោះទៅកាន់ព្រឹត្តិការណ៍សម្ដែងល្ខោនខោលដ៏អស្ចារ្យនឹងត្រៀមប្រព្រឹត្តឡើងនាថ្ងៃទី ២៨-២៩ ខែ វិច្ឆិកា ឆ្នាំ ២០២០ខាងមុខឆាប់ៗនេះផងដែរ៕