Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

កូរ៉េខាងជើងថ្កោលទោសយ៉ាងខ្លាំងដល់បណ្តាប្រទេសវាយប្រហារ​ WHO ពាក់ព័ន្ធនឹងកូវីដ១៩

គណៈប្រតិភូកូរ៉េខាងជើង​ប្រចាំនៅគណៈកម្មការសុខភាពពិភពលោក​ បានថ្កោលទោសយ៉ាងខ្លាំងដល់បណ្តាប្រទេសដែលបានទម្លាក់ទោសទៅលើអង្គការសុខភាពពិភពលោក​ WHO ​ពាក់ព័ន្ធនឹងកូវីដ​១៩។

សារព័ត៌មាន New Zealand Herald ​ បានផ្សាយថា គណៈប្រតិភូកូរ៉េខាងជើង បានថ្កោលទោស​ដល់ប្រទេសមួយចំនួន កេងងចំណេញនយោបាយបរាជ័យរបស់ខ្លួន ដោយទម្លាក់​កំហុស​ទៅលើ​អង្គការសុខភាពពិភពលោក​។ ទោះជាយ៉ាងណា កូរ៉េខាងជើង មិនបានបង្ហាញថា ប្រទេសណាមួយ​ទមា្លក់កំហុសទៅលើ ​WHO នោះឡើយ​។ កូរ៉េខាងជើង បញ្ជាក់ថា នេះជាសកម្មភាពខ្វះការទទួលខុសត្រូវ​។ ប្រទេសទាំងនោះធ្វើព្រងើយកន្ដើយ ចំពោះការព្រមានរបស់​ WHO  ហើយបែរជាទម្លាក់កំហុសមកឲ្យអង្គការសុខភាពកំពូលមួយនេះបន្ថែមទៀត។

ប៉ុន្មានថ្ងៃកន្លងមកនេះ ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ ​និងមន្ត្រីជាន់ខ្ពស់អាមេរិក បានវាយប្រហារ និងថ្កោលទោសយ៉ាងខ្លាំងដល់អង្គការសុខភាពពិភពលោក ថាដោះស្រាយបញ្ហាកូវីដ១៩ មិនបានល្អ​ដោយ​លម្អៀងទៅរកប្រទេសចិន​។

មានប្រសាសន៍ទៅកាន់មហាសន្និបាត​គណ:កម្មការសុខាភិបាលអន្តរជាតិ​ រដ្ឋមន្ត្រីក្រសួងសុខាភិបាលអាមេរិក លោក Alex Azar បានចោទប្រកាន់​ WHO ថាទុកឲ្យកូវីដ១៩ ​«លើសពីសមត្ថភាពគ្រប់គ្រង » ទើបធ្វើឲ្យ​មាន​​មនុស្សរាប់សែននាក់ស្លាប់បែបនេះ។

រហូតមកទល់ពេលនេះ កូរ៉េខាងជើង មិនទាន់មានករណីឆ្លងកូវីដ១៩ណា​ម្នាក់នោះឡើយ​។ គណៈប្រតិភូកូរ៉េខាងជើង បានលើកឡើងថា ជាមួយនឹងលទ្ធផលបែបនេះ គឺដោយសារតែការដឹកនាំបានយ៉ាងល្អ​របស់ មេដឹកនាំ គីម ជុអ៊ុន ៕ ប្រែសម្រួលដោយ៖MEO

from: https://tnaot.com/km/m/detail/article/9243420