Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

អង់គ្លេសទិញឧបករណ៍តេស្ដកូវីដ១៩ចំនួន១០លាន ដើម្បីបើកសេដ្ឋកិច្ចឡើងវិញ

អាជ្ញាធរអង់គ្លេស​ បានថ្លែង កាលពីថ្ងៃទី២១ ខែឧសភា ថា អង់គ្លេស​ បានព្រមព្រៀងទិញឧបករណ៍ធ្វើតេស្ដកូវីដ១៩ ចំនួន១០លាន ពីក្រុមហ៊ុន​ Roche និង Abbott  ហើយឧបករណ៍ទាំងនេះ នឹងត្រូវបញ្ជូនទៅដល់បុគ្គលិកសុខាភិបាល នៅសប្ដាហ៍ក្រោយ។

ប្រទេសជាច្រើន នៅតំបន់អឺរ៉ុប កំពុងតែស្វះស្វែងទិញឧបករណ៍ធ្វើតេស្ដ ស្វែងរកកូវីដ១៩ ដើម្បី​ជាមធ្យាបាយបង្កើនល្បឿន ក្នុងការគ្រប់គ្រងជំងឺដ៏កាច សាហាវនេះ ហើយឈានដល់ការ​បើកឲ្យដំណើរការ សេដ្ឋកិច្ច​ឡើង​វិញ ក្រោយការប្រឈមនឹងគ្រោះមហន្ដរាយពីការបិទប្រទេស និងការណែនាំតាមវិធានការឲ្យនៅឆ្ងាយពីសង្គម។

រដ្ឋមន្រ្ដីក្រសួងសុខាភិបាលអង់គ្លេស លោក Matt Hancock បានថ្លែងថា ឧបករណ៍ធ្វើតេស្ដនឹងដាក់ឲ្យបុគ្គលិកពេទ្យ ជាលើកដំបូង ​សម្រាប់ការធ្វើតេស្ដទៅលើអ្នកជំងឺ និងអ្នកស្រុក នៅតាមមណ្ឌលសុខភាពនានា។ នេះជាចំណុចសំខាន់ សម្រាប់ការវិវឌ្ឍ តាមកម្មវិធីធ្វើតេស្ដរបស់ជាតិយើង។

រដ្ឋមន្រ្ដីក្រសួងសុខាភិបាល បានបញ្ជាក់ថា ការសិក្សាស្រាជ្រាវតាមឧករណ៍ធ្វើតេស្ដនេះ បានរកឃើញថា ប្រជាពលរដ្ឋ នៅក្នុងទីក្រុងឡុងដ៍ ចំនួន១៧ភាគរយ និង ៥ភាគរយ នៅជុំវិញក្រុង ឬខ្ពស់ជាងនេះ នៅទូទាំងប្រទេស ត្រូវបានធ្វើតេស្ដ រកឃើញវិជ្ជមាន នៃកូរ៉ូណាវីរុស។

បើគិតត្រឹមរសៀល ថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២០ ចក្រភពអង់គ្លេស មានអ្នកឆ្លងកូវីដ១៩ ចំនួន ២៥០ ៩០៨នាក់ និងស្លាប់ ៣៦ ០៤២នាក់។ អង់គ្លេសឈរក្នុងលំដាប់លេខ៥ នៃប្រទេសមានអ្នកឆ្លងកូវីដ១៩ ច្រើនជាងគេ នៅលើពិភពលោក។ ប៉ុន្ដែប្រទេសនេះ មានអ្នកស្លាប់ច្រើន លំដាប់លេខ២ បន្ទាប់ពីអាមេរិក៕ ប្រែសម្រួលដោយ​ Nuon

from: https://tnaot.com/km/m/detail/article/9243402