![](https://kh.tnaot.com/wp-content/uploads/2020/08/41da707cd8a011eaba5b5185d252a44c.jpg)
ថ្មីៗនេះកម្រងរូបភាពស្អាតរបស់ Yang Zi បានចេញលើបណ្ដាញសង្គម ហើយក៏មានការចាប់អារម្មណ៍ពីអ្នកគាំទ្រជាច្រើន។ យ៉ាងណាមិញ តារាស្រីរូបនេះ និងក្រុមការងាររបស់នាងត្រូវបានរិះគន់ភ្លាមៗព្រោះរងការចោទប្រកាន់លួចចម្លងគំនិតគេទាំងស្រុងទៅលើការថតរូបនេះ។
ទោះបីជាកម្រងរូបភាពរបស់តារាស្រីរូបនេះស្អាត លេងស្ទីលបែបគួរឲ្យស្រលាញ់ ហើយត្រូវបានគេចែករំលែកជាច្រើនព្រោងព្រាតក្ដី តែស្រីស្អាតវ័យ ២៨ ឆ្នាំត្រូវបានទស្សនិកជនមួយចំនួនបានរកឃើញថា រូបភាពទាំងនេះគឺស្ទើរតែដូចគ្នាទាំងស្រុងជាមួយនឹងរូបភាពបញ្ចេញមុននោះរបស់កំពូលតារាចម្រៀង និងសម្ដែងកូរ៉េ IU។
តាមនោះដែរ តាមការសង្កេតឃើញ រូបភាពទាំងនេះគឺប្រៀបបានដូច Copy និង Paste មកតែម្ដង ហើយនេះគឺជារឿងមួយមិនសូវជាល្អឡើយក្នុងរង្វង់សិល្បៈដែលគ្មានគំនិតច្នៃប្រឌិតថ្មី ហើយបែរជាមកចម្លងគេបែបនេះ។
គួរបញ្ជាក់ផងដែរថា រូបភាពរបស់ IU ត្រូវបានបញ្ចេញតាំងពីពេលនាងចេញបទ Love Poem មកម៉្លេះ។ ពីរូបផ្កា ដល់រូបប៉ោងប៉ោងគឺដូចគ្នា ៩៩,៩៩%។ មនុស្សជាច្រើនបានរិះគន់ក្រុមការងាររបស់តារាកើតឆ្នាំ ១៩៩២ជាខ្លាំង ដែលលួចគំនិតគេធ្វើឲ្យនាងរងការរិះគន់ជាដំណំ៕