ថ្ងៃអង្គារ ទី ១៩ ជាថ្ងៃដែល សហពន្ធ័បាល់ទាត់ប្រចាំប្រទេសអង់គ្លេសបានសម្រេចរួចរាល់ អោយមានការហ្វឹកហាត់ជាលើកដំបូង បន្ទាប់ពីផ្អាកសកម្មភាពបាល់ទាត់២ខែកន្លងមកនេះ។ ការហ្វឹកហាត់នេះ ក៏ត្រូវប្រកាន់យកយ៉ាងតឹងរឹងនូវក្បួនវិន័យ ពេលហ្វឹកហាត់ផងដែរ ។
ការសម្រេចមកហ្វឹកហាត់នេះគឺធ្វើឡើង បន្ទាប់ពីការបោះឆ្នោតសំងាត់របស់ក្លឹបទាំងអស់នៃក្រមខណ្ឌ័Premier league នៅថ្ងៃចន្ទ័ទី ១៨។ ការសម្រេចនេះត្រូវបាន កីឡាករមួយចំនួនរិះគន់ ដូចជា មេក្រុម Watford, Danny Rose ដែលបាននិយាយថា វានៅមានសភាពគ្រោះថ្នាក់នៅឡើយ ក្នុងការលេងបាល់នៅពេលនេះ។
ទោះជាយ៉ាងណាក្តី ព្រឹកថ្ងៃអង្គារ និងពុធ នេះ យើងឃើញក្លឹបជាច្រើនបានបង្ហោះអំពីការវិលត្រឡប់មកវិញរបស់កីឡាករ និងសកម្មភាពហ្វឹកហាត់យ៉ាងសស្រាក់សស្រាំ នៅទីលាន។ ខាងក្រោមនេះជារូបភាពមួយចំនួននៃការហ្វឹកហាត់របស់ក្លឹបទាំងនោះ។