CR7 បានបង្អួតម៉ូតសក់ថ្មីរបស់ខ្លួន ក្រោយពីបានត្រឡប់មកហ្វឹកហាត់ជាលើកដំបូងអោយJuventus វិញ។ ម៉ូតសក់នេះត្រូវបានរៀបចំ និងរចនាដោយប្រពន្ធដ៏ស្រស់ស្អាតរបស់គេ គឺ Georgina Rodriguez ។
កីឡាករសញ្ជាតិព័រទុយហ្គាល់ វ័យ៣៥ឆ្នាំរូបនេះ បានចំនាយពេល២ខែសម្រាក នៅទឹកដីកំណើតរបស់ខ្លួន គឺកោះ Madeira។ ហើយបច្ចុប្បន្ននេះគេ បានត្រឡប់មកហ្វឹកហាត់ជាធម្មតាហើយបន្ទាប់ពីត្រូវបានដាក់អោយនៅដាច់ដោយឡែករយះពេល២ សប្តាហ៏នៅក្រុង Turin ក្រោយវិលត្រឡប់មកវិញកាលពីថ្ងៃ ៥ ឧសភា។
គួររម្លឹកផងដែរថា ថ្នាក់ដឹកនាំ Serie A បានបញ្ជាក់ថាSerie A អាចត្រឡប់មកវិញនៅថ្ងៃ ១៣ មិថុនាខាងមុខនេះ ហើយគេបានសម្រេចអោយមានការហ្វឹកហាត់ឡើងវិញនៅក្លឹបតាំងពីដើមសប្តាហ៏នេះតទៅ។