Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

PSG ក៏ចាប់ផ្តើមសម្លឹងរកទិញAubameyang ពី Arsenal ដែរ

ស្ថានភាពរបស់កីឡាករ Pierre Emerick Aubameyang ដែលសល់កុងត្រាជិតមួយឆ្នាំប៉ុណ្ណោះជាមួយArsenal ធ្វើអោយក្លឹបធំៗជាច្រើន កត់សម្គាល់ទុក និងស្រក់ទឹកមាត់ជាពន់ពេក។ 

ក្លឹបធំៗទាំងនោះរួមមាន ក្លឹបរួម Leagueជាមួយ Arsenal គឺ ក្លឹបតោខៀវ Chelsea និង Manchester united ដែលបានចាប់អារម្មណ៏លើខ្សែប្រយុទ្ធរូបនេះ។ ឯខាងអេស្ប៉ាញវិញ Barcelona ក៏ជាភាគីមួយដែលចង់ទិញAubameyang ផងដែរ។ 

ទោះជាយ៉ាងណា កាលពីពេលថ្មីៗនេះ PSGក្លឹបយក្សបារាំងក៏បានបង្ហាញចំណាប់អារម្មណ៏របស់ខ្លួនទៅលើខ្សែប្រយុទ្ធ វ័យ ៣១ ឆ្នាំរូបនេះផងដែរ ដោយសារតែខ្សែប្រយុទ្ធ Cavani របស់ខ្លួនក៏កាន់តែចំណាស់ទៅ ហើយខ្សែប្រយុទ្ធវ័យក្មេង Mauro Icardi ក៏មិនសូវគួរអោយទុកចិត្តបានផងដែរ។ 

គួររម្លឹកផងដែរថា Arsenal ធ្លាប់បានបដិសេធ 100 លានផោនពីក្លឹបផ្សេងៗកាលពីរដូវកាលមុន តែបច្ចុប្បន្ន គេជឿថា តម្លៃនឹងធ្លាក់ជាងនេះ ដោយសារតែវ័យរបស់ Auba និងកុងត្រារបស់គេសល់ត្រឹមរយះពេលខ្លី។ 

from: https://tnaot.com/km/m/detail/article/9242700