Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

ជម្លៀសពលរដ្ឋជាង១ម៉ឺននាក់ ចេញពីជំនន់ជន់លិចទំនប់ទឹក នៅរដ្ឋមីឈីហ្គេន

ភ្លៀងបានធ្លាក់មកយ៉ាងខ្លាំង ធ្វើឲ្យជន់លិចទំនប់ទឹកចំនួន២ នៅក្នុងរដ្ឋមីឈីហ្គេន (Michigan) កាលពីថ្ងៃទី២១ ខែឧសភា ហើយអាជ្ញាធរបានជម្លៀសប្រជាពលរដ្ឋ រាប់ពាន់នាក់​ ទៅរកទីមានសុវត្ថិភាព ប៉ុន្ដែគ្រោះធម្មជាតិនេះ មិនបានបណ្ដាលឲ្យមនុស្សណាម្នាក់ រងគ្រោះថ្នាក់ដល់អាយុជីវិតនោះឡើយ។

លោក Gretchen Whitmer អភិបាលរដ្ឋ Michigan ​បានប្រកាសអាសន្ន នៅក្នុងតំបន់ Midland County ជាទីមានបណ្ដាញទំនប់ទឹក នៅក្នុងក្រុង Edenville និង Sanford ។ រីឯភ្នាក់ងារព្យា​ករណ៍​អាកាសធាតុជាតិអាមេរិក​ ក៏បានព្រមានពីការគំរាមកំហែងដល់អាយុជីវិត ដោយសារទឹកជំនន់ផងដែរ។ ជាមួយគ្នា​នេះ លោកអភិបាលរដ្ឋ ក៏បានជំរុញឲ្យប្រជាពលរដ្ឋ នៅក្នុងតំបន់នោះ ចាកចេញជាបន្ទាប់ ដើម្បីទៅរកទីទួលមានសុវត្ថិភាព។

លោកអភិបាលរដ្ឋ Michigan បានឲ្យដឹងថា  តំបន់ទីក្រុង Midland នេះ មានប្រជាពលរដ្ឋ ចំនួន៤២ ០០០នាក់។ ប៉ុន្ដែនៅពេលនេះ ទឹកជំនន់បានជន់ឡើង រហូតដល់កម្ពស់៣ម៉ែត្រ។ នេះជាកម្រិតទឹកជំនន់ មានកម្រិតខ្ពស់បំផុត នៅក្នុងប្រវត្ដិសាស្រ្ដ។

ដោយឡែកសាលាក្រុង បានសរសេរ នៅលើគេហទំព័ររបស់ខ្លួនថា ទឹកជំនន់នេះ ​បានជំរុញឲ្យ​មានការជម្លៀសប្រជាពលរដ្ឋ​ ចំនួន១១ ០០០នាក់។ ប៉ុន្ដែគ្រោះធម្មជាតិនេះ មិនបានបង្កឲ្យមនុស្ស​ណាម្នាក់ស្លាប់នោះ​ឡើយ។ រីឯអ្នកស្រុកក៏ត្រូវបានអាជ្ញាធរជំរុញឲ្យមានការជម្លៀសជាបន្ទាន់​ ដើម្បីរក្សាសុវត្ថិភាពដល់អាយុជីវិត។ ទឹកជំនន់នេះ​បានជន់លិចពីទន្លេ Tittabawassee ដោយហូរកាត់តាមទីក្រុង​ Midland ដែលមានកម្ពស់​ទឹកជាង១០ម៉ែត្រ។ នេះជាកម្ពស់ទឹកជន់ឡើងខ្ពស់បំផុត ជាងកំណត់ត្រា កាលពីក្នុងអំឡុងឆ្នាំ១៩៨៦៕ ប្រែសម្រួលដោយ Nuon

from: https://tnaot.com/km/m/detail/article/9242699