Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

បុគ្គលម្នាក់ជឿថា Hazard នឹងឈ្នះ Ballon d’Or នៅ Real Madrid

Roberto Martinez មានជំនឿថា Eden Hazard នឹងអាចឈ្នះពានរង្វាន់កីឡាករល្អជាងគេលើលោក ឬ Ballon d’Or នៅក្លឹបអធិរាជស Real Madrid នាថៃ្ងអនាគត។

គ្រូបង្វឹករបស់ក្រុមជម្រើសជាតិបែលហ្ស៊ិកនេះ គឺជាអ្នកគាំទ្ររបស់អតីតតារាឆ្នើមរបស់ក្រុមតោខៀវ Chelsea នឹងជឿថា រូបគេប្រាកដជាមានភាពត្រចះត្រចង់ឡើងវិញ បើទោះបីជារដូវកាលដំបូងរបស់គេនៅអេស្ប៉ាញ មិនសមប្រកបក៏ដោយ។

«Hazard នឹងជោគជ័យ» Martinez និយាយប្រាប់កាសែត Cadena SER។

«ពេលខ្លះអ្នកត្រូវជួបការលំបាកជាដំបូងនៅក្លឹបថ្មី មុនពេលដែលអ្នកយល់ដឹងអំពីក្លឹបថ្មីនោះ ដូច Real Madrid ជាដើម។ អ្នកគាំទ្រអាចសម្រាកបន្ដិចបាន ព្រោះគេ (Hazard) នឹងផ្ដល់នូវឥទ្ធិពលដល់ក្រុម»។

«រូបគេកំពុងរីករាយនៅអេស្ប៉ាញ ហើយរបួសរបស់គេក៏ជិតជាសះស្បើយដែរ។ ខ្ញុំជឿថា នៅថៃ្ងអនាគត គេនឹងឈ្នះ Ballon d’Or នៅទីនោះ»៕

ប្រភព៖ Dailymail

from: https://tnaot.com/km/m/detail/article/9242656