Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

វ័យ៥៣ឆ្នាំមែន ក៏ Mike Tyson នៅតែមានរាងកាយមាំមួន ឯជំនាញប្រដាល់នៅតែខ្លាំង

អតីតស្ដេចប្រដាល់ Mike Tyson កាលពីពេលថ្មីៗនេះ បានធើ្វការបង្ហោះនូវវីដេអូមួយ ដែលបង្ហាញពីជំនាញប្រដាល់របស់ខ្លួន និងបានបញ្ជាក់ថា លោកអាចនឹងវិលត្រលប់ទៅកាន់សង្វៀនក្នុងពេលឆាប់ៗនេះ។

បុរសវ័យ៥៣ឆ្នាំនេះ បានធើ្វការហ្វឹកហាត់ខ្លាំងក្នុងប៉ុន្មានសប្ដាហ៍ចុងក្រោយនេះ ក្រោយពីទទួលដំណឹងថា លោកអាចនឹងធើ្វការប្រកួតក្នុងកម្មវិធីសប្បុរសធម៌មួយទល់នឹងអតីតអ្នកប្រដាល់គឺលោក Evander Holyfield។

ធ្វើការសម្ពោធគេហទំព័រចិនរបស់ខ្លួនដែលមានឈ្មោះថា Weibo អតីតអ្នកប្រដាល់ Tyson បាននិយាយថា៖ «វាអាចនឹងទៅរួច ក្នុងការដែលខ្ញុំអាចនឹងឡើងសង្វៀនវិញ» ហើយរូបលោកបានបង្ហាញនូវជំនាញប្រដាល់របស់ខ្លួន ដោយវ៉ៃយ៉ាងរហ័ស និងចលនាគេចឆ្វេងស្ដាំផងដែរ៕

ប្រភព៖ Dailymail

from: https://tnaot.com/km/m/detail/article/9242421