ភ្នំពេញ៖ មនុស្សចំនួន ៨១នាក់ក្នុងនោះមានស្រី ១០នាក់ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនក្នុងប្រតិបត្តិការប្រតិបត្តិការបង្ក្រាទបទល្មើសគ្រឿងញៀនចំនួន ២៧ករណីទូទាំងប្រទេស នៅថ្ងៃទី២១ ខែឧសភាម្សិលមិញ។ នេះបើយោងតាមរបាយការណ៍របស់អគ្គស្នងការដ្ឋាននគរបាលជាតិ។
របាយការណ៍បានបញ្ជាក់ថា ក្នុងចំណោមជនសង្ស័យទាំង ៨១នាក់នោះ មានមុខសញ្ញាជួញដូរគ្រឿងញៀនរហូតដល់ចំនួន ៧៣នាក់ និងប្រើប្រាស់ ៨នាក់។ ចំណែកឯ វត្ថុតាងដែលចាប់បានសរុបក្នុងថ្ងៃទី២១ ខែឧសភា រួមមាន៖ មេតំហ្វេតាមីន(ice) = ៤៦៦,២៨ក្រាម និង ២៨កញ្ចប់តូច។ ខណៈខាងក្រោមជាលទ្ធផលដែលមាន ១២អង្គភាពបានចូលរួមបង្ក្រាប៖
នគរបាល : ១០អង្គភាព
១-មន្ទីរ៖ ជួញដូរ ៣ករណី ឃាត់ ៥នាក់ ប្រើប្រាស់ ១ករណី ឃាត់ ២នាក់ ចាប់យកIce ៤១២,២២ក្រាម។
២-បន្ទាយមានជ័យ៖ ជួញដូរ ១ករណី ឃាត់ ១នាក់ ប្រើប្រាស់ ៣ករណី ឃាត់ ៤នាក់ ចាប់យកIce ១កញ្ចប់តូច។
៣-បាត់ដំបង៖ ជួញដូរ ១ករណី ឃាត់ ២នាក់ ចាប់យកIce ១,៨៨ក្រាម។
៤-កំពង់ស្ពឺ៖ ជួញដូរ ២ករណី ឃាត់ ១១នាក់ ចាប់យកIce ៨,៥០ក្រាម។
៥-កំពត៖ ជួញដូរ ១ករណី ឃាត់ ១នាក់ ចាប់យកIce ១០,៣៤ក្រាម។
៦-កណ្ដាល៖ ជួញដូរ ១ករណី ឃាត់ ៦នាក់ ចាប់យកIce ៦,៥៤ក្រាម។
៧-សៀមរាប៖ ជួញដូរ ២ករណី ឃាត់ ៣នាក់ ចាប់យកIce ០,២០ក្រាម។
៨-ស្វាយរៀង៖ ជួញដូរ ១ករណី ឃាត់ ២នាក់ ចាប់យកIce ១កញ្ចប់តូច។
៩-ត្បូងឃ្មុំ៖ ជួញដូរ ២ករណី ឃាត់ ៣នាក់ ចាប់យកIce ៥កញ្ចប់តូច។
១០-រាជធានីភ្នំពេញ៖ ជួញដូរ ១ករណី ឃាត់ ៤នាក់ ប្រើប្រាស់ ២ករណី ឃាត់ ២នាក់ ចាប់យកIce ៦កញ្ចប់តូច។
កងរាជអាវុធហត្ថ : ៥អង្គភាព
១-បាត់ដំបង៖ ជួញដូរ ១ករណី ឃាត់ ២នាក់ ចាប់យកIce ០,១៨ក្រាម។
២-ព្រៃវែង៖ ជួញដូរ ១ករណី ឃាត់ ២នាក់ ចាប់យកIce ៤កញ្ចប់តូច។
៣-សៀមរាប៖ ជួញដូរ ១ករណី ឃាត់ ២៥នាក់ ចាប់យកIce ៦,៦៥ក្រាម។
៤-តាកែវ៖ ជួញដូរ ១ករណី ឃាត់ ៤នាក់ ចាប់យកIce ១៧,៨១ក្រាម។
៥-រាជធានីភ្នំពេញ៖ ជួញដូរ ២ករណី ឃាត់ ២នាក់ ចាប់យកIce ១១កញ្ចប់តូច៕ ដោយ៖ តារា