Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

ដឹងពីកាលបរិច្ឆេទថៃ្ងចូលប្រកួតវិញរបស់ La Liga

បើតាមសារព័ត៌មាន Dailymail បានចុះផ្សាយថា ក្របខណ្ឌលីគកំពូលរបស់អេស្ប៉ាញ ឬ La Liga នឹងត្រូវបើកឲ្យដំណើរការវិញនៅថៃ្ងទី១២ ខែមិថុនាខាងមុខនេះ ដោយការប្រកួតដំបូងគឺចាប់ផ្ដើមរវាង Sevilla Vs Real Betis។

ក្លឹបទាំងអស់ក្នុងក្របខណ្ឌមួយនេះ បានជួបប្រជុំគ្នាដើម្បីពិភាក្សាទៅលើបញ្ហានេះ ខណ:ថៃ្ងទី២៨ ខាងមុខនេះ រដ្ឋបាលនៃលីគនេះ នឹងសម្រេចជាផ្លូវការថាតើកាលបរិចេ្ឆទដែលលីគត្រូវដំណើរការវិញនៅថៃ្ងណានោះ។

«គ្មានការប្រកួតណាដែលជក់ចិត្ដជាងជំនួប Derby (Sevilla Vs Real Betis) នោះទេ ពេលដែលបាល់ទាត់ត្រលប់មកវិញ។ វានឹងក្លាយជាជំនួបដ៏អស្ចារ្យ ព្រោះគ្រប់គ្នារង់ចាំការត្រលប់មកវិញនៃបាល់ទាត់ ហើយការប្រកួតដំបូងនេះ នឹងក្លាយជាជំនួបដែលគ្រប់គ្នាទន្ទឹងរង់ចាំទស្សនា» នាយកប្រត្ដិបត្ដិរបស់ក្លឹប Sevilla និយាយប្រាប់ Football Espana៕

ប្រភព៖ Dailymail

from: https://tnaot.com/km/m/detail/article/9242106