លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ស្នងការនគរបាលខេត្តព្រះសីហនុ និងកងនគរបាលខេត្ត បានឧបត្ថម្ភថវិកាចំនួន ១០លានរៀល នៅព្រឹកថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២០ នេះដល់សាខាកាកបាទក្រហមខេត្តព្រះសីហនុ សម្រាប់ជួយដល់ជនរងគ្រោះ ក៏ដូចជាចូលរួមអបអរសាទរខួបទី១៥៧ ទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ឆ្នាំ២០២០ ក្រោមប្រធានបទ “ខ្ញុំស្រលាញ់សន្តិភាព និងកាកបាទក្រហមកម្ពុជា។”
នៅក្នុងនោះលោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ ក៏បានថ្លែងនូវអំណរគុណយ៉ាងជ្រាលជ្រៅនូវទឹកចិត្តដ៏ជ្រះថ្លារបស់លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ផងដែរ៕ ដោយ ៖ សុង យូ