ថ្ងៃអង្គារ នេះ ជាថ្ងៃដែល សហពន្ធ័បាល់ទាត់ប្រចាំប្រទេសអង់គ្លេស ហៅកាត់ FAបានសម្រេច អោយមានការហ្វឹកហាត់ជាលើកដំបូង បន្ទាប់ពីផ្អាកសកម្មភាពបាល់ទាត់២ខែកន្លងមកនេះ។ ការហ្វឹកហាត់នេះ ក៏ត្រូវប្រកាន់យកយ៉ាងតឹងរឹងនូវក្បួនវិន័យ ពេលហ្វឹកហាត់ផងដែរ ។
យើងបានឃើញ កីឡាករជាច្រើនបានត្រឡប់មកហ្វឹកហាត់វិញ នៅថ្ងៃដំបូងនេះ។ តែទោះជាយ៉ាងណា យោងតាមសារពត៌មានជាច្រើន បាននិយាយថា ខ្សែបម្រើសញ្ចាតិបារាំង Ngolo Kante ត្រូវបានអោយភ្លើងខៀវ ដើម្បីអោយហ្វឹកហាត់នៅផ្ទះវិញនៅថ្ងៃពុធ បន្ទាប់ពីហ្វឹកហាត់ជាមួយក្រុមបានមួយថ្ងៃ។
មូលហេតុដែល Kante ភ័យខ្លាចខ្លាំងទៅលើសុវត្ថិភាពខ្លួនចំពោះ Covid 19 នេះត្រូវបានគេរាយការណ៏ថាជាប់ទាក់ទងទៅនឹង ប្រវត្តិរបស់គ្រួសារគាត់។ ឪពុករបស់ Kante បានស្លាប់កាលពីKante អាយុត្រឹម ១១ ឆ្នាំ ចំណែកឯ បងប្រុសគាត់វិញបានស្លាប់ ដោយសារជំងឺគាំងបេះដូងប៉ុន្មានសប្តាហ៏មុន World Cup។ ចំណែកខ្លួនគាត់ផ្ទាល់ក៏ធ្លាប់សន្លប់ក្នុងពេលហ្វឹកហាត់ កាលពី២ឆ្នាំមុន។ នេះហើយសុទ្ធតែជាមូលហេតុដែលធ្វើអោយគាត់ភ័យខ្លាច។