នៅថ្ងៃអង្គារនេះ សហពន្ធ័បាល់ទាត់ប្រចាំប្រទេសអង់គ្លេសបានសម្រេចរួចរាល់ ពីកាលបរិច្ឆេទហ្វឹកហាត់ និងក្បួនវិន័យត្រូវគោរពពេលហ្វឹកហាត់ បន្ទាប់ពីផ្អាកសកម្មភាពបាល់ទាត់២ខែកន្លងមកនេះ។
ការសម្រេចនេះគឺធ្វើឡើងបន្ទាប់ពីការបោះឆ្នោតសំងាត់របស់ក្លឹបទាំងអស់នៃក្រមខណ្ឌ័Premier league នៅថ្ងៃចន្ទ័។
យើងឃើញមានក្លឹបជាច្រើន បង្ហោះរូបភាពព្រោងព្រាត ពីការត្រឡប់មកវិញរបស់កីឡាករខ្លួន និងការហ្វឹកហាត់របស់ខ្លួនសារជាថ្មី។
ទោះជាយ៉ាងណា កីឡាករ Danny Roseដែលជាកីឡាកររបស់ក្លឹប New Castle ដែលខ្ចីជើងពីក្លឹប Tottemham Hotspur បាននិយាយថា៖ ខ្ញុំពិតជាចង់ត្រឡប់ទៅរកបាល់ទាត់វិញណាស់។ តែសម្រាប់រឿងរ៉ាវដែលកើតឡើងជុំវិញខ្លួនយើងបច្ចុប្បន្ននេះ មនុស្សជាច្រើនកំពុងតែរងគ្រោះពីគ្រោះមហន្តរាយ Covid 19 ដូចនេះពួកគេមានវាសនាអាក្រក់ជាងខ្ញុំច្រើន។
Danny Rose បន្ថែមថា៖ ពួកគេចង់អោយបាល់ទាត់ត្រឡប់វិញ ពួកគេចង់អោយយើងទៅលេងបាល់ទាត់វិញ ធ្វើដូចជាយើងជាកណ្តុរពិសោធន៍ដូច្នេះដែរ។