Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

ក្រុមអធិរាជសReal Madrid បង្វែលគោលដៅចង់ទិញ Sadio Mane ពី Liverpool

ក្រុមអធិរាជស Real Madrid ជើកឯកអេស្ប៉ាញច្រើនសម័យ និងមានប្រវត្តិសាស្រ្តល្អពន់ពេកនៅទ្វីបអឺរ៉ុប កំពុងតែដាក់គោលដៅទិញយកកីឡាករល្អជាច្រើនក្នុងពិភពលោក ដើម្បីមកពង្រឹងក្លឹបឡើងវិញ ក្រោយការចាកចេញរបស់ CR7 និងវិបត្តិ Covid19។

មួយរយះមុន យើងដឹងហើយថា Real Madrid បានដាក់គោលដៅធំៗពីរគឺ កីឡាករ Kylian Mbappe របស់ PSG និង Erling Haaland របស់ក្លឹបអាល្លឺម៉ង់Borrussia Dortmund។ យ៉ាងណាមិញ គម្រោងនេះអាចនឹងមានការផ្លាស់ប្តូរ ដោយសារតែភាពពិបាកខ្លាំងក្នុងការទិញ Mbappeពី PSG ស្របពេលដែលPSG ជាក្លឹបអ្នកមានលុយ ចាយមិនអស់ផងដែរនោះ។

យោងតាម Le10sport ក្លឹបអធិរាជស Real Madrid កំពុងតែបង្វែលទិសដៅរបស់ខ្លួនពី Mbappe មកទិញ ខ្សែប្រយុទ្ធស្លាបល្បឿនលឿនរបស់ហង្សក្រហម Liverpoolគឺ Sadio Mane វិញ។ 

គួររម្លឹកបានដែរថា Sadio Mane ក៏តែងទទួលបានការចាប់អារម្មណ៏ច្រើនពីក្លឹបធំៗ ដោយសារតែគេជាកីឡាករល្អម្នាក់ ជួយ Liverpool អោយលើក Champion League កាលពីរដូវកាលមុន ហើយបច្ចុប្បន្ន Liverpool ត្រូវការតែឈ្នះពីរប្រកួតទៀតប៉ុណ្ណោះដើម្បីលើកពានPremier League។ 

from: https://tnaot.com/km/m/detail/article/9240273