![](https://kh.tnaot.com/wp-content/uploads/2020/08/2c18379cd8a011eaba5b5185d252a44c.jpg)
លោក Peach Pachara ត្រូវបានគេរាយការណ៍ថា កំពុងមានទំនាក់ទំនងស្នេហាជាមួយកញ្ញា Minnie ដែលជាតារាបង្ហាញម៉ូតស្រស់ស្អាត ។
យោងតាមសារព័ត៌មាន True Inside បានឱ្យដឹងថា Minnie មានទំនាក់ទំនងគ្នាជាមួយ Peach Pachara មួយរយៈមកហើយ។ ចំពោះព័ត៌មានបន្ថែមសូមរង់ចាំបទសម្ភាសន៍អ្នកគ្រប់គ្រងរបស់ពួកគេទាំងពីរ ។
Minnie កំពុងសិក្សាថ្នាក់បរិញ្ញាបត្រ (ឆ្នាំទី២) នៅសាកលវិទ្យាល័យ Thammasat ។ កញ្ញាគឺជាតារាម៉ូឌែលដែលមានកម្ពស់ ១.៨០ស.ម។ មិនត្រឹមតែប៉ុណ្ណោះ កញ្ញាក៏ធ្លាប់បានថតឱ្យទស្សនាវដ្តីប្រជាប្រិយក្នុងស្រុកជាច្រើន ។
មួយវិញទៀតម៉ាកល្បីៗដែលមាននៅក្នុងស្រុក និងអន្តរជាតិ ក៏កញ្ញាធ្លាប់បានធ្វើការជាមួយផងដែរ ៕
ប្រែសម្រួលដោយ៖ វិបុត្រ
ប្រភព៖ thai update