Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

មោទនភាពជាតិ! ពេលនេះកូនខ្មែរមួយរូបនេះកាន់តែល្បីខ្លាំងហើយលើពិភពលោកដោយសារថ្វីដៃគំនូរកម្រមានអ្នកប្រៀប!

​​កាល​ពី​ពេល​ថ្មី​ៗ​នេះ​ គេហទំព័រ​បរទេសដ៏​ល្បី​មួយ​​បាន​ចុះ​ផ្សាយ​ពី​ស្នាដៃ​សិល្បៈ​​​គំនូរ​ Doodle ដ៏ទាក់ទាញជាច្រើនរបស់វិចិត្រករដ៏ចំណានម្នាក់។

អ្វីដែលគួរឱ្យភ្ញាក់ផ្អើលសម្រាប់ប្រទេសកម្ពុជាគឺ កវីដៃឯកនោះគឺជា​ជនជាតិខ្មែរគឺ​លោក “កុយ វីសុទ្ធកវី​”។​ ​គេហទំព័រ​​ Bored Panda ដែលបានលើកប្រធានបទដ៏ពិសេសនេះឡើង ​បាន​កោត​សរសើរ​ពី​ស្នា​ដៃ​ដ៏​គួរឱ្យស្ញប់ស្ញែងរបស់​លោក ​​​ដែល​​ប្រកប​ដោយ​លក្ខណៈ​ធម្មជាតិ​យ៉ាង​ពិសេស​។​

លោក “កុយ វីសុទ្ធកវី​”

ស្ថិតក្នុងវ័យ ២៧ ឆ្នាំ លោកវីសុទ្ធកវី បានឈានដល់កម្រិតខ្ពស់មួយក្នុងការប្រើប្រាស់ជំនាញគូរគំនូរ Doodle ហើយភាគច្រើនលោកគូរដោយប្រើដៃផ្ទាល់ និងចំណាយពេលច្រើនដល់ទៅ ៦ ម៉ោងក៏មានដែរសម្រាប់គំនូរខ្លះ។ ហើយដើម្បីឱ្យស្នាដៃមើលទៅកាន់តែរស់រវើក លោកក៏បន្ថែមជំនួយផ្នែកឌីជីថលដើម្បីសោភ័ណភាពកាន់តែពិសេស។

រូបគំនូររបស់គាត់ជាច្រើនត្រូវបានបង្ហោះលើ Instagram របស់គាត់ផ្ទាល់ ហើយមកទល់ពេលនេះដោយសារតែស្នាដៃដ៏គាប់ភ្នែក លោកបានទាក់ទាញ Followers ដល់ទៅជាង ៨ សែននាក់ហើយ។ សូមចុច តំណភ្ជាប់ទៅកាន់ Instagram របស់លោក។

តោះមកទស្សនាកម្រងរូបភាពគំនូរ Doodle របស់លោកទាំងអស់គ្នា៖

from: https://tnaot.com/km/m/detail/article/9239913