ក្រុង SONGKHLA៖ ប្រជាជនថៃចំនួន ២២នាក់ដែលវិលត្រឡប់មកពីប្រទេស Saudi Arabia បានមកដល់ទីក្រុង Songkhla កាលពីថ្ងៃព្រហស្បតិ៍នេះ ហើយត្រូវបានបញ្ជូនទៅកន្លែងដាច់ដោយឡែកដែលរដ្ឋបានកំណត់នៅក្នុងស្រុកកំណើតរបស់ពួកគេ ។
ពួកគេទាំងអស់នេះស្ថិតក្នុងចំណោមអ្នកដែលបានជូនដំណឹងដល់អាជ្ញាធរ អំពីគោលបំណងរបស់ពួកគេក្នុងការវិលត្រឡប់តាមរយៈរដ្ឋ Perlis របស់ប្រទេសម៉ាឡេស៊ី។ ពួកគេគ្រោងនឹងធ្វើដំណើរឆ្លងកាត់ Padang Besar នៅថ្ងៃទី២១-២៣ ខែឧសភានេះ ។
រូបតំណាង
លោកវេជ្ជបណ្ឌិត Uthitsak Harirattanakul ដែលជាប្រធានការិយាល័យសុខភាពសាធារណៈ Songkhla បាននិយាយថា ពួកគេត្រូវបានអនុវត្តទៅតាមនីតិវិធីត្រួតពិនិត្យជំងឺ Covid-19 ដូចគ្នានឹងអ្នកដែលបានវិលត្រឡប់មកពីប្រទេសឥណ្ឌូនេស៊ីដែរ ។
រូបតំណាង
អ្នកវិលត្រឡប់ទាំង ២១នាក់បានឆ្លងកាត់នីតិវិធីត្រួតពិនិត្យសុខភាពយ៉ាងតឹងរឹង ហើយត្រូវបានបញ្ជូនទៅកន្លែងដាច់ដោយឡែក ។
រូបតំណាង
មិនត្រឹមតែប៉ុណ្ណោះអ្នកទាំងអស់នោះក៏ត្រូវបានបែងចែកជាពីរក្រុម។ ក្រុមទី១ ពួកគេត្រូវបានដាក់ដាច់ដោយឡែកនៅខេត្ត Songkhla ។ ក្រុមទី២ រួមមានអ្នកដែលរស់នៅក្នុងខេត្តភាគខាងត្បូងប្រទេសថៃ មានចំនួន ៤ខេត្ត រួមមានខេត្ត Pattani ខេត្ត Yala ខេត្ត Narathiwat និងខេត្ត Satun ។ ហើយលោកវេជ្ជបណ្ឌិតបានបន្ថែមទៀតថា យើងបានរៀបចំរថយន្តរួចរាល់ហើយ សម្រាប់ដឹកពួកគេទៅតាមខេត្តនីមួយៗ ៕
ប្រែសម្រួលដោយ៖ វិបុត្រ
ប្រភព៖ Bangkok post