Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

ចេញហើយ! កងកម្លាំងពិសេសកំពូលទាំង ៥ ដែលភេរវជនខ្លាចញញើតបំផុត!

ក្នុងករណីរំដោះចំណាប់ខ្មាំងពីរការចាប់ជម្រិតដោយឧក្រិដ្ឋជនសាហាវៗ ការឆ្លើយតបនឹងការវាយប្រហារភេរវកម្ម ឬករណីបន្ទាន់ខ្លាំងដែលមានគ្រោះថ្នាក់ខ្ពស់និងទាមទារវិធានការណ៍ពិសេសនោះគេចាំបាច់ត្រូវការជំនួយពីកងកម្លាំងពិសេស។

ប្រទេសនីមួយៗតែងមានកងកម្លាំងពិសេសផ្ទាល់ខ្លួន ឬគេហៅថាកងកុម្ម៉ុងដូ។ តែការហ្វឹកហាត់និងកម្រិតសមត្ថភាពគឺមិនដូចគ្នាទេ ដោយភាគច្រើនប្រទេសអ្នកមានតែងមានការផ្គត់ផ្គង់និងបច្ចេកទេសហ្វឹកហាត់ខ្លាំងក្លាជាង។

កាលពីភាគមុនយើងបានបង្ហាញជូនប្រិយមិត្តនូវកំពូលកុម្ម៉ងដូទាំង ៥ ពីលេខរៀងទី ១០ ដល់ទី ៦។ ភាគនេះយើងនឹងនាំប្រិយមិត្តមកជួបកំពូលកុម៉្មុងដូកំពូលពីលេខរៀងទី ៥ មកទី ១ តែម្ដង។

៥. កុម្ម៉ង់ដូ JTF2 របស់កាណាដា៖

ឈ្មោះពេញថា Joint Task Force 2 ក្រុមពិសេសនេះបានបង្កើតនៅឆ្នាំ ១៩៩៣ ហើយបានពង្រីកកាន់តែធំក្រោយពីមានអំពើភេរវកម្មច្រើននៅជុំវិញពិភពលោក។ ពួកគេធ្លាប់បំពេញភារកិច្ចរំដោះចំណាប់ខ្មាំង និងការពារភ្ញៀវលំដាប់កំពូលៗ ហើយប្រតិបត្តិការពួកគេមានលក្ខណៈសម្ងាត់បំផុត។

៤. កុម្ម៉ង់ដូ Alpha Group របស់រុស្ស៊ី៖

បង្កើតនៅអំឡុងឆ្នាំ ១៩៧០ កុម្ម៉ុងដូពិសេសនេះមានសមត្ថភាពខ្លាំងណាស់ដោយធ្លាប់វាយលុកចូលប្រទេសអាហ្វហ្គានីស្ថាននិងឡោមព័ទ្ធក៏ដូចជាវាយប្រហារកាន់កាប់ទាំងស្រុងនូវវិមានប្រធានាធិបតីអាហ្វហ្គានីស្ថាន។ ក៏ប៉ុន្តែពួកគេហាក់ដូចជាសាហាវបន្តិចដោយមិនសូវអនុគ្រោះជាមួយសត្រូវប៉ុន្មានទេ ហើយរាល់ការតាមរំដោះចំណាប់ខ្មាំងតែងមានការប៉ះទង្គិចគ្នាខ្លាំងហើយចំណាប់ខ្មាំងជាច្រើនអាចនឹងរងគ្រោះ តែពួកគេធានាថារាល់ឧក្រិដ្ឋជនគឺមិនងាយគេចពីមរណៈបានឡើយ។

៣. កុម្ម៉ង់ដូ Shayetet 13 របស់អ៊ីស្រាអ៊ែល៖

បង្កើតនៅឆ្នាំ ១៩៤៨ ក្រុមពិសេសនេះមានទំនាក់ទំនងស្និទ្ធិនឹងកងទ័ពជើងទឹកអ៊ីស្រាអ៊ែល។ ពួកគេមានជំនាញក្នុងការបង្ក្រាបភេរវកម្ម រំដោះចំណាប់ខ្មាំង និងស៊ើបការសម្ងាត់។ ទម្រាំក្លាយជាសមាជិកពេញសិទ្ធិពួកគេត្រូវឆ្លងកាត់ការធ្វើតេស្ដផ្នែកចិត្តសាស្ដ្រនិងផ្លូវកាយដោយឆ្លងកាត់ការលុតដំប្រមាណ ២០ ខែ មុននឹងបន្តទៅហ្វឹកហាត់ក្បួនបច្ចេកទេសតឹងតែងជាច្រើនទៀត។

២. កុម្ម៉ង់ដូ Navy SEALs របស់សហរដ្ឋអាមេរិក៖

នេះជាកងកម្លាំងពិសេសដ៏មានសមត្ថភាពរបស់អាមេរិក ដែលត្រូវបានបង្កើតឡើងនៅឆ្នាំ ១៩៦៨។ ស្នាដៃដ៏ធំធេងនិងល្បីល្បាញរបស់ពួកគេគឺការវាយឆ្មក់ចូលក្នុងលំនៅឋានរបស់មេភេរវជន អូសាម៉ា ប៊ីនឡាឌែន កាលពីឆ្នាំ ២០១១ នៅ អាបូតាបាត ប្រទេសប៉ាគីស្ថាន ហើយបានសម្លាប់មេភេរវជននោះដោយជោគជ័យនិងយកសាកសពចេញបានទៀតផង។ ការជម្រុះបេក្ខជនមានភាពតឹងតែងខ្លាំង រួមមានការហែលទឹក អាវ៉ង់ និងរត់ក្នុងពេលកំណត់ជាក់លាក់ ហើយនៅពេលជាប់ជាបេក្ខជនពួកគេត្រូវឆ្លងការហ្វឹកហាត់ជំនាញជាច្រើនទៀត។ ទាំងនេះដើម្បីធានាថាពួកគេអាចប្រតិបត្តិរាល់បេសកកម្មគ្រោះថ្នាក់គ្រប់បែបយ៉ាង។

១.  កុម្ម៉ង់ដូ SAS របស់អង់គ្លេស៖

បង្កើតឆ្នាំ ១៩៤១ ក្រុមនេះមានឬសគល់នៅក្នុងអង្គភាពកងទ័ពអាកាសរបស់អង់គ្លេស។ ដើម្បីជាប់ជាសមាជិក បេក្ខជនត្រូវមានសមត្ថភាពហែលទឹក និងរត់ជាមួយសម្ភារៈធ្ងន់ៗបានក្នុងល្បឿនលឿន សម្រាកតិច ក្នុងពេលកំណត់ជាក់លាក់។ ក្រោយមកពួកគេត្រូវចេះរស់នៅក្នុងព្រៃដោយរកអាហារខ្លួន​ឯងនិងចេះកំណត់ទិសដៅក្នុងព្រៃ។ ក្រោយឆ្លងកាត់វគ្គទាំងនេះ ពួកគេត្រូវឆ្លងកាត់វិញ្ញាសាចិត្តសាស្ដ្រតឹងតែង។ ក្រោយមកមួយចំនួនតូចដែលឆ្លងផុត នឹងត្រូវបញ្ជូនទៅហ្វឹកហាត់បច្ចេកទេសវាយប្រហារ ការពារខ្លួន និងក្បួនរក្សាការសម្ងាត់៕

from: https://tnaot.com/km/m/detail/article/9239346