Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

ឆ្លង​ខ្សែភ្លើងឆេះផ្ទះប្រជាពលរដ្ឋអស់ ៣ខ្នង នៅអរិយក្សត្រ

កណ្តាល៖ មានករណីអគ្គីភ័យមួយបណ្តាលឲ្យឆេះផ្ទះប្រជាពលរដ្ឋអស់មួយមាន ៣ខ្នងធ្វើអំពីឈើខាងលើ ខាងក្រោមថ្ម ឆេះអស់ទាំងស្រុង និងរាលដាលឆេះផ្ទះជាប់គ្នា ២ ខ្នងបន្ថែមទៀតប៉ុន្តែកម្លាំងអន្តរាគមន៍យើងបានពន្លត់ទាន់គ្រាន់តែឆេះរោលជញ្ជាំងបន្តិចបន្តួច។

ហេតុការណ៍​នេះ កើ​តឡើង​នៅថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២០ វេលាម៉ោង ៨ និង ៣០នាទីព្រឹកនៅនៅភូមិអរិយក្សត្រ ឃុំអរិយក្សត្រ ស្រុកល្វាឯម ខេត្តកណ្ដាល។

ជនរងគ្រោះជា​ម្ចាស់​ផ្ទះ​មាន​ ឈ្មោះ សឹម សន ភេទប្រុស អាយុ ៥៦ឆ្នាំ និងប្រពន្ធឈ្មោះ រី សារឹម អាយុ ៥៥ឆ្នាំ មានទីលំនៅ ភូមិអរិយក្សត្រ ឃុំអរិយក្សត្រ ស្រុកល្វាឯម ខេត្តកណ្តាល មុខរបរកសិករ។ ហើយ​បើ​តាម​ការ​អះអាង​ពីលោកវរសេនីយ៍ឯក ហេង សុផល អធិការនគរបាលស្រុកល្វាឯម ផ្ទះដែលឆេះមានទទឹង ៧ម៉ែត្រ បណ្តោយ ១៨ម៉ែត្រ ប្រក់ក្បឿង ខូចខាតទាំង​ស្រុង និងឆេះអស់​ទ្រព្យ​សម្បត្តិមួយ​ចំនួន​ទៀត ដូច​ជា​ប្រាក់ ៥០០០ដុល្លារ និង ៨លាន​រៀលមាស ៥ដំឡឹង ម៉ូតូម៉ាក់សង់ ០២គ្រឿង និងឯកសារផ្ទាល់ខ្លួន សម្ភារៈមួយចំនួនទៀត។

មូលហេតុដែលនាំឲ្យឆេះ ដោយសារឆ្លងចរន្តអគ្គិសនី នៅ​ជាន់​ខាង​លើផ្ទះ បណ្ដាលឲ្យឆេះមុន ខណៈនគរបាលជំនាញស្រុក ជួយអន្តរាគមន៍ពន្លត់រលត់ដោយជោគជ័យដោយប្រើប្រាស់រថយន្តពន្លត់អគ្គីភ័យ ២គ្រឿង អស់ទឹក ៨ឡាន រហូតដល់ម៉ោង ៩និង ៤៥នាទី​ ទើបរលត់ទាំងស្រុង៕

ដោយ៖ ផេង ភាព

from: https://tnaot.com/km/m/detail/article/9238944