Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

ស្ត្រីជើងខ្លាំងម្នាក់ បើកឡានទៅបុកឡានមួយទៀតហោះដូចក្នុងរឿង ហើយព្យាយាមរត់គេច ប៉ុន្តែប៉ូលិសស្ទាក់ចាប់បាន

ភ្នំពេញ៖ រថយន្តបាឡែនមួយគ្រឿង បានរងការខូចខាតយ៉ាងដំណំ ខណៈដែលបុរសវ័យចំណាស់ម្នាក់បើកបត់ចូលទៅធនាគារ ក៏ត្រូវបានរថយន្តម៉ាកវីហ្គោ មួយគ្រឿងបើកបរដោយខ្វះការប្រុងប្រយ័ត្នមកបុកខ្ទាតឡើងទៅលើចិញ្ចើមផ្លូវ រួចក៏បើករត់គេច ប៉ុន្តែត្រូវបានកម្លាំងមានសម្ថកិច្ចធ្វើការដេញតាមឃាត់បាននៅក្នុងខណ្ឌបឹងកេកង រួចហើយស្ត្រីជាអ្នកបើកបររថយន្តបង្ករត់គេចខ្លួនបាត់ស្រមោល។ ហេតុការណ៍ខាងលើកើតឡើងនៅវេលាម៉ោង ១៖០០នាទីថ្ងៃត្រង់ ថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២០ នៅចំណុចផ្លូវព្រះនរោត្តម កែងផ្លូវលេខ១៤៤ ក្នុងសង្កាត់ផ្សារថ្មី៣ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។

បើយោងតាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានប្រាប់ឱ្យដឹងថា រថយន្តបង្កម៉ាក វីហ្គោ ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ 2I-1367 ចំណែកឯរថយន្តរងគ្រោះម៉ាក កាម៉ារីបាឡែន ពណ៌ខ្មៅ ពាក់ស្លាកលេខកណ្តាល 2A-8081 បើកបរដោយបុរសវ័យចំណាស់ម្នាក់។ មុនពេលកើតហេតុ រថយន្តម៉ាកកាម៉ារីបាឡែន បើកបរក្នុងទិសដៅពីជើងទៅត្បូង ក្នុងបំណងចូលទៅធនាគារ Maybank ក៏ស្រាប់តែមានរថយន្តម៉ាក វីហ្គោ មួយគ្រឿងបើកបរក្នុងល្បឿនលឿនដូចព្យុះ មកបុកពីក្រោយខ្ទាតឡើងលើចិញ្ចើមផ្លូវទៅបុកនឹងដើមឈើមួយដើមទៀត បណ្តាលឲ្យកំពិតរងការខូចខាតយ៉ាងដំណំ។ ក្រោយបង្កហេតុ រថយន្តម៉ាក វីហ្គោ ក៏បានបើករត់គេច លុះទៅដល់ខាងត្បូងវិមានឯករាជ្យ ក៏ត្រូវបានកម្លាំងមានសម្ថកិច្ចដេញតាមចាប់បាន ដោយរថយន្តនេះក៏បានកំពិតខាងមុខរងការខូចខាតយ៉ាងដំណំផងដែរ ចំណែកឯអ្នកបើកបរជាស្រ្តីម្នាក់បានចុះរត់គេចខ្លួនបាត់ស្រមោល។

ក្រោយពេលកើតហេតុ កម្លាំងមានសម្ថកិច្ចក៏បានចុះមកដល់យករថយន្តវីហ្គោ បង្ករនិងរថយន្តម៉ាកកាម៉ារីបាឡែន រងគ្រោះ បញ្ជូនទៅកាន់ការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក ដើម្បីឲ្យម្ចាស់រថយន្តបង្កចូលខ្លួនទៅធ្វើការដោះស្រាយគ្នាតាមនិតិវិធី៕ ដោយ៖ សាម

from: https://tnaot.com/km/m/detail/article/9238703