Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

ចំនួនអ្នកស្លាប់និងឆ្លងកូវីដ១៩ នៅតំបន់អាស៊ាន កើនឡើងជាង៧ម៉ឺននាក់

បើគិតត្រឹមវេលាម៉ោង៥ល្ងាច ថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២០ បណ្ដាប្រទេសទាំង១០ នៅក្នុងតំបន់អាស៊ីភាគអាគ្នេយ៍ ហៅកាត់ អាស៊ាន មានអ្នកឆ្លងកើនឡើង ៧២ ៦២៥នាក់ ក្នុងនោះស្លាប់ ២ ២៨៣នាក់ និងជាសះស្បើយ ២៧ ៩៦១នាក់។

នៅក្នុងតំបន់អាស៊ាននេះ សិង្ហបុរីនៅតែជាប្រទេស មានអ្នកឆ្លងកូវីដ១៩ច្រើនជាងគេ ដោយមានអ្នកឆ្លងកើនឡើងដល់ ២៩ ៣៦៤នាក់ ស្លាប់២២នាក់ និងជាសះស្បើយ ១១ ២០៧នាក់។ សិង្ហបុរី ឈរក្នុងលំដាប់លេខ២៧ នៃប្រទេសមានអ្នកឆ្លងកូវីដ១៩ ច្រើនជាងគេ នៅលើពិភពលោក។

ឥណ្ឌូនេស៊ី មានអ្នកឆ្លងច្រើន បន្ទាប់ពីសិង្ហបុរី ដោយមានអ្នកឆ្លង ១៩ ១៨៩នាក់ ស្លាប់១២៤២នាក់ និងជាសះស្បើយ ៤ ៥៧៥នាក់។ ប្រទេសនេះមានអ្នកស្លាប់ដោយសារកូវីដ១៩ ច្រើនជាងគេ នៅក្នុងតំបន់អាស៊ាន។

ហ្វីលីពីន មានអ្នកឆ្លង ១៣ ២២១នាក់ ស្លាប់ ៨៤២នាក់ និងជាសះស្បើយ ២ ៩៣២នាក់។ រីឯម៉ាឡេស៊ី មានអ្នកឆ្លង ៧ ០០៩នាក់ ស្លាប់ ១១៤នាក់ និងជាសះស្បើយ ៥ ៧០៦នាក់។ ចំណែក​ថៃ​ មានអ្នកឆ្លង ៣ ០៣៧នាក់ ស្លាប់៥៦នាក់ និងជាសះស្បើយ ២ ៨៩៧នាក់។

វៀតណាម មានអ្នកឆ្លង៣២៤នាក់ មិនមានអ្នកស្លាប់ តែមានអ្នកជាសះស្បើយ ២៦៤នាក់។ មីយ៉ាន់ម៉ា មានអ្នកឆ្លង១៩៩នាក់ ស្លាប់៦នាក់ និងជាសះស្បើយ ១០៨នាក់។ ប្រ៊ុយណេ មានអ្នកឆ្លង ១៤១នាក់ ស្លាប់ម្នាក់ និងជាសះស្បើយ ១៣៦នាក់។

ប្រទេសកម្ពុជា មានអ្នកឆ្លង១២២នាក់ មិនមានអ្នកស្លាប់ដោយសារជំងឺនោះទេ តែកម្ពុជា​បានព្យាបាលអ្នកជំងឺទាំង១២២នាក់នោះ រហូតជាសះស្បើយទាំងអស់ ប្រកបដោយជោគជ័យ។ រីឯប្រទេសឡាវ មានអ្នកឆ្លង ១៩នាក់ មិនមានអ្នកស្លាប់ តែមានអ្នកជាសះស្បើយចំនួន១៤នាក់៕ ប្រែសម្រួលដោយ Nuon

from: https://tnaot.com/km/m/detail/article/9238702