ក្រុមហ៊ុនផលិតគ្រឿងបរិក្ខារជប៉ុន Panasonic Corp បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា នៅឆ្នាំក្រោយខ្លួននឹងផ្លាស់ប្តូរការផលិតទូទឹកកក និងម៉ាស៊ីនបោកគក់ដែលមានមូលដ្ឋាននៅប្រទេសថៃទៅកាន់ប្រទេសវៀតណាម ដោយបញ្ឈប់កម្មករប្រហែល ៨០០នាក់ ។
រូបតំណាង
ក្រុមហ៊ុនមួយនេះបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍តាមអ៊ីមែលថា “ក្រុមហ៊ុន Panasonic នឹងរៀបចំទីតាំងផលិតកម្មទំនិញ របស់ខ្លួននៅក្នុងតំបន់អាស៊ីអាគ្នេយ៍ និងផ្ទេរផលិតកម្មម៉ាស៊ីនបោកគក់ និងទូទឹកកកនៅក្នុងប្រទេសថៃ ទៅកាន់ប្រទេសវៀតណាម” ។
រូបតំណាង
អ្នកនាំពាក្យក្រុមហ៊ុននេះបានប្រាប់ Reuters ថា ក្រុមហ៊ុន Panasonic នឹងបញ្ឈប់កម្មករប្រមាណ ៨០០នាក់នៅក្នុងប្រទេសថៃ ។
រូបតំណាង
អ្នកនាំពាក្យបានបន្តថា ក្រុមហ៊ុននឹងព្យាយាមដាក់កម្មករមួយចំនួននៅក្នុងការងារផ្សេងទៀត ហើយនឹងត្រូវបិទក្នុងការផលិតសម្ភារទាំងអស់នេះនៅចុងខែមីនា ឆ្នាំ២០២១ ខាងមុខនេះ ។
រូបតំណាង
ក្រុមហ៊ុនមួយនេះ នឹងនៅតែមានកម្មករប្រមាណ ១៣.៧០០នាក់ ដែលផលិតឧបករណ៍ខ្នាតតូច និងអាគុយនៅប្រទេសថៃ ៕
ប្រែសម្រួលដោយ៖ វិបុត្រ
ប្រភព៖ Bangkok post